- 2021-11-12 12:38:52
- បាល់ទាត់
Aguero អាចនឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដោយសារបញ្ហារបួស
- 2021-11-12 12:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aguero អាចនឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដោយសារបញ្ហារបួស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Sergio Aguero អាចនឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដោយសារតែត្រូវបានគ្រូពេទ្យរកឃើញ មានជំងឺចង្វាក់បេះដូងលោតមិនប្រក្រតី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Catalunya Radio នៅក្នុងថ្ងៃនេះ។
កាលពីប្រកួត La Liga រវាងក្លឹប Barcelona និងក្លឹប Alaves នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ Aguero បានចូលលេងសុខៗក៏មានបញ្ហាមិនសូវស្រួលនៅលើតំបន់ទ្រូងរបស់គេ ក៏ត្រូវបានចាកចេញពីទីលានប្រកួតភ្លាមៗ។ លុះក្រោយមកត្រូវបានខាងក្លឹបប្រកាសថា កីឡាកររូបនេះនឹងអវត្តមានពីប្រកួត៣ខែ ដើម្បីព្យាបាលរបួសនេះ។
យ៉ាងណានៅក្នុងថ្ងៃនេះ បើយោងតាមប្រភពខាងលើនេះ Aguero ដឹងច្បាស់ណាស់ពីអនាគតខ្លួនគេនឹងទៅជាបែបណា ក្រោយគ្រូពេទ្យរកឃើញថាមានបញ្ហាចង្វាក់បេះមិនប្រក្រតីបែបនេះ ដោយបញ្ហារបួសនេះនឹងអាចឲ្យគេបង្ខំចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់មួយនេះ។
កាលពីដើមរដូវកាលនេះខ្សែប្រយុទ្ធរូបនេះក៏មានបញ្ហារបួសផង អញ្ចឹងហើយនៅក្នុងរដូវកាលនេះ Aguero មិនសូវបានចូលប្រកួតប៉ុន្មានទេឲ្យ Barca ដោយមកទល់នឹងពេលនេះចូលលេងបាន ៥ប្រកួត និងរកបាន ១គ្រាប់ប៉ុណ្ណោះ៕