- 2021-11-12 11:04:06
- បាល់ទាត់
Ronaldo បានឲ្យអាវមួយទៅ ក្មេងស្រីម្នាក់ ដែលបានរត់សម្រុកចូលទីលានចង់ជួបខ្លួន យប់មិញនេះ
- 2021-11-12 11:04:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បានឲ្យអាវមួយទៅ ក្មេងស្រីម្នាក់ ដែលបានរត់សម្រុកចូលទីលានចង់ជួបខ្លួន យប់មិញនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានដោះអាវរបស់ខ្លួន ឲ្យកាន់ក្មេងស្រីម្នាក់ ដែលបានរត់សម្រុកចូលទីលានចង់មកជួបកំពូលកីឡាកររូបនេះ ក្រោយចប់ម៉ោងការប្រកួត World Cup វគ្គជម្រុះតទល់នឹង ក្រុមជម្រើសជាតិអៀរឡង់នូវលទ្ធផលសូន្យស្មើ កាលពីយប់មិញនេះ។
ដំបូងឡើយ ក្មេងស្រីខាងលើ ត្រូវបានបុគ្គលិកទទួលបន្ទុកសន្តិសុខ នៅទីលានប្រកួតខាងលើ ឃាត់ជាប់ទៅហើយ នៅពេលដែលជិតទៅដល់ Ronaldo ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលឃើញបែបនេះ ខ្សែប្រយុទ្ធរូបនេះក៏បានអនុញ្ញាតឲ្យអ្នកគាំទ្រនេះមកជួបខ្លួន មុនពេលដែលចាកចេញពីទីលាន។
Ronaldo ក៏បានឱបដោយបង្ហាញនូវទឹកមុខសប្បាយរីករាយ ក៏ដូចជាដោះអាវក្រុមជម្រើសជាតិព័រទុយហ្គាល់ពីខ្លួនឲ្យទៅកាន់ក្មេងស្រីរូបនេះ ទោះជាប្រកួតខាងលើមិនទទួលបានលទ្ធផលជាទីគាប់ចិត្ត ដែលខ្លួនចង់បានក៏ដោយ។
ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវចូលរួមប្រកួត World Cup វគ្គជម្រុះបន្តទៀត តទល់នឹង ក្រុមជម្រើសជាតិស៊ែប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ(ម៉ោងកម្ពុជា)៕