• 2021-11-11 12:42:29
  • បាល់ទាត់

Pochettinoគិត​ថា​ Ligue 1 ​ទាមទារ​កាយសម្បទា​ ខ្លាំង​​ជាង​គេ​នៅ​លើ​លោក​​ ខ្លាំង​ជាង​ PL ទៀត​

  • 2021-11-11 12:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​បារាំង​មួយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ Ligue 1 ជា​លីគ​កំពូល​ ទាមទារ​កាយសម្បទា​ខ្លាំង​ ជាង​គេ​នៅ​លើ​លោក​នេះ​។

លោក​ Pochettino បាន​និយាយ​ថា​៖" ចំណាប់អារម្មណ៍​របស់​ខ្ញុំ​គឺ​ថា​ Ligue 1 ជា​លីគ​កំពូល​មួយ​ ដែល​មាន​ការ​ប្រកួត​ និង​ការ​ដឹកនាំ​អី​ហ្នឹង​លំបាក​ខ្លាំង​។ អញ្ចឹង​គុណភាព​លីគ​នេះ​គឺ​វា​នៅ​ត្រង់​ហ្នឹង​។ ខ្ញុំ​គិត​ថា​លីគ​កំពូល​នេះ​ជា​ លីគ​កំពូល​ទាមទារ​កាយសម្បទា​ខ្លាំង​ជាង​គេ​នៅ​លើ​លោក​នេះ​។ នៅ​នេះ​​កីឡាករ​មាន​ទេពកោសល្យ​ ហើយ​ក៏​មាន​គ្រូ​បង្គោល​ល្អៗច្រើន​ផង​ដែរ​ "។

លោក​បាន​បន្ត​ថា​៖" រាល់​ការ​ប្រកួត​ទាំង​អស់​ដូច​ ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​អញ្ចឹង​គឺ​ថា​ ក្រុម​ទាំង​អស់​សុទ្ធ​តែ​មាន​គុណភាព​ទាំង​អស់​ អាច​យក​ឈ្នះ​ការ​ប្រកួត​បាន​ និង​មិន​ដែល​ចុះ​ចាញ់​ឡើយ​។ លីគ​កំពូល​នេះ​ជា​លីគ​ដ៏​ល្អ​បំផុត​មួយ​ ហើយ​ពួក​យើង​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​មែន​ទែន​។ ខ្ញុំ​កំពុង​និយាយ​នេះ​ មិន​មែន​មាន​ន័យ​ថា​លីគ​នេះ​ល្អ​ជាង​ Premier League នោះ​ទេ​ប៉ុន្តែ​ ខ្ញុំ​គិត​ថា​នៅ​នេះ​ពួក​គេ​លេង​បែប​ ទាមទារ​កាយសម្បទា​ខ្លាំង​ ជា​ងនៅ​ PL "។

នៅ​ក្នុង​ពេល​នេះ​ PSG កំពុង​ឈរ​នៅ​លំដាប់​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​ពាន​ Ligue 1 ដែល​មាន​៣៤ពិន្ទុ ខណៈ​ក្លឹប​ Lens ដែល​ជាប់​លំដាប់​ថ្នាក់​លេខ​២ ​មាន​ ២៤ពិន្ទុ​ប៉ុណ្ណោះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់