• 2021-11-11 08:01:35
  • បាល់ទាត់

Carvajal ថា Enrique ​គ្មាន​គំនិត​ប្រឆាំង​ Real Madrid ​ក្នុង​ការ​ចុច​កីឡាករ​ចូល​ជម្រើសជាតិ

  • 2021-11-11 08:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រូវ​បាន​លោក Luis Enrique ចុច​ឲ្យ​ខ្លួន​បាន​ចូល​ជាប់​ជម្រើស​ជាតិ​ អេស្ប៉ាញ ​ខ្សែ​ការពារ​រប​ស់ Real Madrid, Dani Carvajal ​បាន​និយាយ​ថា ​អតីត​អ្នក​ចាត់​ការ​​របស់ Barcelona រូប​នេះ​គ្មាន​គំនិត​ប្រឆាំង​ជា​មួយ Real Madrid ក្នុង​ការ​ចុច​កីឡាករ​ជាប់​ជម្រើស​ជាតិ​ឡើយ​។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ អេស្ប៉ាញ​ បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​​ជម្រើស​ជាតិ​ទាំង​២៥​នាក់​​ ចុង​ក្រោយ​ សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ប្រចាំ​តំបន់​អឺរ៉ុប​ ដែល​ក្នុង​នោះ​ក៏​មាន Dani Carvajal ​ម្នាក់​ដែរ​។ ក្នុង​ការ​ជ្រើស​របស់​ Luis ​លើក​នេះ Carvajal ​បាន​និយាយ​ថា «​គ្រូ​បង្វឹក​ព្យាយាម​កោះ​ហៅ​កីឡាករ​​ឲ្យ​ជាប់​ជម្រើស​ជាតិ​ ទៅ​តាម​​អ្វី​ដែល​គាត់​គិត​ថា អាច​ជួយ​ក្រុម​បាន​ និង​អ្វីដែល​ក្រុម នឹង​លេង​។ ​នេះ​ជា​​ទស្សន​របស់​គាត់ ( Luis) និង​ផែន​ការ​របស់​គាត់​។ ​ខ្ញុំ​គិ​ត​ថា ​ការ​ជ្រើស​​រើស​យក​ខ្ញុំ​ឲ្យជាប់​ជម្រើស​ជាតិ និង​អ្វី​ដែល​គាត់​បាន​និយាយ​អំពី​ខ្ញុំ​​ ក្នុង​ពេល​សន្និសិទកាសែត វា​មិន​ខុស​អី​ពី​ការ​គិត​របស់​ខ្ញុំ​ទេ​ ពោល​គឺ​គាត់​នៅ​តែ​ប្រកាន់​គោលការណ៍​របស់​គាត់​ដដែល​​ហ្នឹង»។

កីឡាករ​ទាំង​២៥​នាក់រ​បស់ អេស្ប៉ាញ​ មាន​៖

អ្នក​ចាំ​ទី​: David De Gea, Unai Simon, Robert Sanchez

ខ្សែ​​ការពារ​: Cesar Azpilicueta, Dani Carvajal, Ayemric Laporta, Eric Garcia, Pau Torres, Inigo Martinez, Jordi Alba, Jose Luis Gaya

ខ្សែ​បម្រើ: Sergio Busquets, Rodri, Gavi, Carlos Soler, Koke, Mikel Merino

ប្រយុទ្ធ​: Pabo Sarabia, Yeremy Pino, Alvaro Morata, Rodrigo Moreno, Pablo Fornals, Dani Olmo, Ansu Fati, Brahim Diaz ៕ ​​​​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី