/618bb8ab15cf2_1636546680_medium.jpg)
- ពុធ, 10 វិច្ឆិកា 2021 12:21
- បាល់ទាត់
Rioថា Solskjaer គួរតែដល់ពេលឲ្យតំណែងអ្នកចាត់ការ Man Utd ទៅអ្នកផ្សេងដឹកនាំម្ដងហើយ
- ពុធ, 10 វិច្ឆិកា 2021 12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rioថា Solskjaer គួរតែដល់ពេលឲ្យតំណែងអ្នកចាត់ការ Man Utd ទៅអ្នកផ្សេងដឹកនាំម្ដងហើយ
ចន្លោះមិនឃើញ
លោក Rio Ferdinand អតីតកីឡាករក្លឹប Manchester United និងបច្ចុប្បន្នជាអ្នកអត្ថាធិប្បាយបាល់ទាត់នៅ BT Sports បាននិយាយកាលពីម្សិលមិញថា លោក Ole Solskjaer គួរតែដល់ពេលទុកតំណែងអ្នកចាត់ការក្លឹប Man Utd នេះទៅឲ្យអ្នកផ្សេង ដែលដឹកនាំល្អជាងលោកម្ដងហើយ។
លោក Rio បាននិយាយថា៖" ខ្ញុំតែងតែមើលលើការដឹកនាំរបស់លោក Ole បានស៊ីជម្រៅណាស់ អញ្ចឹងហើយខ្ញុំមានការសង្ស័យមែនទែនលើគាត់ថា តើគាត់អាចដឹកនាំយកឈ្នះពានឲ្យពួកយើងទាំងអស់គ្នានេះអត់? ចំពោះខ្ញុំ ខ្ញុំមិនប្រាកដថាគាត់អាចធ្វើបាននោះទេ ខ្ញុំមិនជឿជាក់ថាគាត់ធ្វើបានតែម្ដង ប៉ុន្តែសង្ឃឹមថា គាត់នឹងធ្វើបានទៅចុះ "។
លោកបានបន្តថា៖" ប៉ុន្តែបើមើលពីអ្វីដែលគាត់បានដឹកនាំចាប់តាំងពីដើមរដូវកាលនេះមក និងតាមអ្វីដែលខ្ញុំមើលឃើញបន្ថែមផ្សេងៗទៀត ខ្ញុំមានអារម្មណ៍ថា វាដល់ពេលហើយ ដែលគាត់ត្រូវឲ្យតំណែងជាអ្នកចាត់ការ ទៅឲ្យអ្នកផ្សេង ដែលអាចធ្វើតាមអ្វី ដែលអ្នកគាំទ្រដូចពួកយើងចង់បាន "។
ក្រោមការដឹកនាំរបស់ Ole នៅខណៈនេះ Man Utd ឈរនៅលំដាប់ទី៦ ក្នុងការប្រកួត PL ដែលមាន ១៧ពិន្ទុ ខណៈអ្នកឈានមុខគេគឺក្លឹប Chelsea មាន ២៦ពិន្ទុ៕