• 2021-11-10 07:17:41
  • បាល់ទាត់

Xavi ៖ Barcelona ជា​ក្លឹប​ដ៏​ល្អ​បំផុត​លើ​លោក ​ដូច្នេះយើង​មិន​ត្រូវ​ការ​ស្មើ​ឬ​ចាញ់​ឡើយ​

  • 2021-11-10 07:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​​ការ​ចូល​កាន់​តំណែង​ជា​​អ្នក​ចាត់​ការ​​ថ្មី​កាល​ពី​សប្ដាហ៍​មុន​​​របស់​អ្នក​មាន​បុណ្យ Barcelona អ្នក​ចាត់​ការ​វ័យ​៤១​ឆ្នាំ​ Xavi Hernandez ​បាន​និយាយ​ថា ក្លឹប​​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​ជា​ក្លឹប​ល្អ​​បំផុត​លើ​លោក និង​​មិន​អាច​​ស្មើ​ឬ​​ចាញ់​ឡើយ​។

​Xavi ​​បាន​និយាយ​ដូច​ខាង​លើ​​ក្នុង​ថ្ងៃ​ជួប​អ្នក​គាំទ្រ​របស់ Barcelona ​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ។ ក្រៅ​ពី​និយាយ​ដូច​ខាង​លើ​អតីត​ខ្សែ​បម្រើ​របស់​អេស្ប៉ាញ​រូប​នេះ​លើក​ឡើង​ទៀត​ថា ​«​យើង​ត្រូវ​ការ​ឈ្នះ​គ្រប់​ការ​ប្រកួត​។ ​យើង​​មិន​អាច​ចាញ់​ឬ​ស្មើ​ឡើយ យើង​ត្រូវ​ការ​តែ​ឈ្នះ​ប៉ុណ្ណោះ​។ ​ខ្ញុំ​មាន​ក្ដី​សង្ឃឹម​ច្រើន​ដោយ​សារ​អ្នក​ទាំង​អស់​គ្នា (អ្នកគាំទ្រ​) ។

​អតីត​កីឡាករ​របស់ Barcelona ​ខាង​លើ​​មក​កាន់​ក្លឹប​របស់​​ខ្លួន​វិញ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ ក្រោយ​ពេល​​ក្លឹប​សម្រេច​​បណ្ដេញ​លោក Ronald Koeman ចេញ​កាល​ពី​ខែ​មុន​៕ ​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់