• 2021-11-05 03:03:30
  • បាល់ទាត់

ដំណឹងល្អ! ក្លឹបគិរីវង់សុខសែនជ័យ ប្រកាសជ្រើសរើស U18

  • 2021-11-05 03:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសល្អបានមកដល់ហើយសម្រាប់យុវជនអាយុក្រោម១៨ឆ្នាំ ដែលចង់ក្លាយជាកីឡាករអាជីព ដ្បិតថាក្លឹបមានមូលដ្ឋាននៅខេត្តតាកែវគិរីវង់សុខសែនជ័យ បានប្រកាសធ្វើតេស្តជ្រើសរើសជា​ច្រើន​នាក់​។

តាមការបញ្ជាក់លើក​ផេក​ផ្លូវ​ការ​របស់ក្លឹប បេក្ខជនដែលចង់ធ្វើតេស្តសាកល្បងសមត្ថភាព ត្រូវមានឆ្នាំកំណើតកើតនៅឆ្នាំ ២០០៤, ២០០៥ និង​ ២០០៦។

បេក្ខជន​ត្រូវភ្ជាប់មកជាមួយនូវ​សំបុត្រកំណើតថតចម្លង១សន្លឹក, រូបថត៤x៦ (២សន្លឹក) និងកាតចាក់វ៉ាក់សាំងទាំង២លើក (ថតចម្លង១សកន្លឹក)។

ចំណែកទីតាំងចុះឈ្មោះស្ថិតនៅផ្លូវជាតិលេខ២ ភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ឬទាក់ទងលេខទូរសព្ទ ០១០ ៣៣៧ ៧៥៦ និង ០៩៦ ៨០៣ ៣០៨០។ ការចុះឈ្មោះធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់