• 2021-11-04 07:29:12
  • បាល់ទាត់

ក្រោយ​ស៊ី ៤-១ នៅ UCL ពេល​នេះ Pep ថា​ដល់​ម៉ោង​គិតគូរ​ United ម្ដង

  • 2021-11-04 07:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Pep Guardiola ពេល​នេះ​​បាន​បង្វែរ​ការ​ផ្ដោត​អារម្មណ៍​​ជាមួយ​ការ​ប្រកួត​ទល់​នឹង Manchester United នៅ​ថ្ងៃ​សៅរ៍​នេះ​ម្ដង ក្រោយ Manchester City យក​ឈ្នះ Club Brugge ៤-១ នៅ​ពាន UCL។

ក្រោយ​ឈ្នះ Club Brugge សរុប​ទាំង​ពីរ​ជើង ៩-២ Man City ពេល​នេះ​កំពុង​ឈរ​កំពូល​តារាង​ពូល A។ លទ្ធផល​នេះ​​មានន័យ​ថា City ត្រូវ​ការ​តែ​មួយ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​​ដើម្បី​មាន​កៅអី​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League។

ក្រោយ​បរាជ័យ​​ដ៏​ភ្ញាក់ផ្អើល​ដោយ​សារ Crystal Palace កាល​ពី​សប្ដាហ៍​មុន ពេល​នេះ City នឹង​ត្រូវ​​ធ្វើ​ដំណើរ​កីឡដ្ឋាន Old Trafford ដើម្បី​លេង​ជាមួយ United។ ក្រោយ​ប្រកួត​នៅ UCL កាល​ពី​យប់​មិញ​លោក​ Pep បាន​និយាយ​ថា គ្រប់​គ្នា​ថា​ជំនួប​ជាមួយ Brugge សំខាន់​​ជាង​ United នេះ​ជា​រឿង​ពិត។ ប៉ុន្តែ​ពេល​នេះ​រឿង​សំខាន់​បំផុត​គឺ​ការ​ប្រកួត​​ជាមួយ Man United។

សាកសួរ​ តើ Pep មាន​ក្ដី​បារម្ភ​​ទេ​ដោយ​សារ​ពេលវេលា​ប្រកួត​កៀក​គ្នា​ពេក ពោល City ត្រូវ​ជួប United នៅ​ថ្ងៃ​សៅរ៍​នេះ។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ “អត់​ទេ ប្រសិន​បើ​ការ​ប្រកួត​ត្រូវលេង​នៅ​ថ្ងៃ​ស្អែក ពួក​យើង​នឹង​លេង​នៅ​ថ្ងៃ​ស្អែក"៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់