• 2021-11-04 04:14:35
  • បាល់ទាត់

ខ្សែ​ការពារ ង៉ោល បូរី បង្ហើប​ថាមាន​ក្លឹបពីរបីដែរទាក់ទងមករូបគេ

  • 2021-11-04 04:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ងោល បូរី បានឱ្យ​ដឹងតាមរយៈគេហទំព័រ CNCC ថាមានក្លឹបពីរបីដែរធ្លាប់​ទាក់ទងរូបគេពី​មុន​មក​ ប៉ុន្តែអ្នកតាកែវរូបនេះបានសម្រេចចិត្ត​បន្តនៅជាមួយគិរីវង់សុខសែនជ័យ។

ជុំវិញមូលហេតុនៃការបន្តនេះ បូរី បានទម្លាយថា ៖« និយាយទៅមាន ២-៣ ក្រុមដែរធ្លាប់សួរនាំពីមុនមក តែចិត្តខ្ញុំចង់លេងនៅគិរីវង់ ព្រោះក្លឹបផ្ដល់ប្រាក់ខែឲ្យសមរម្យ និងមិនឆ្ងាយពីគ្រួសារផង»។

មានរយៈពេល៤ឆ្នាំហើយ ដែលងោលបូរីរួមរស់ជាមួយក្លឹបមាន់គកគីរីវង្សសុខសែនជ័យ បើគិតចាប់តាំងពីចុងឆ្នាំ២០១៧។ បូរីថាសប្បាយចិត្តលេងនៅក្លឹបមួយនេះ ព្រោះនៅទឹកដីកំណើតស្រាប់ និងជិតគ្រួសារ ហើយគេក៏ចង់នៅជួយបន្តទៀត បើក្លឹបផ្ដល់អាកាសនៅរដូវកាលក្រោយៗ។

បូរី បញ្ជាក់បែបនេះ ៖«ប្រសិនបើក្លឹបបន្តផ្ដល់ឱកាសដល់ខ្ញុំទៀត ខ្ញុំអាចនឹងលេងនៅទីនេះតទៅមុខដូចគ្នា»។

គួរបញ្ជាក់ថា កីឡាករ ងោល បូរី ធ្លាប់ជួយក្រុមគិរីវង់សុខសែនជ័យ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០១៨ និងទទួលបានកៅអីក្របខណ្ឌ Metfone Cambodian League ឆ្នាំ២០១៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី