• 2021-11-03 03:19:34
  • បាល់ទាត់

យុវជន U15 មកពីខេត្តក្រុង៣នេះ នឹងមានឱកាសហាត់ឥតគិតថ្លៃនៅក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា

  • 2021-11-03 03:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ថ្មីៗនេះបានប្រកាសជ្រើសរើសយុវជនអាយុក្រោម ១៥ឆ្នាំចំនួន៣០០នាក់មក​ហ្វឹក​ហាត់​ដោយ​ឥតគិតថ្លៃ​ ហើយអ្នក​មានទេសកោសល្យ និង​សមត្ថភាព​ខ្ពស់ មកពីរាជធានី​ខេត្តចំនួន​៣រួម​មាន ខេត្ត​កណ្ដាល កំពង់ស្ពឺ និងរាជធានី​ភ្នំពេញ នឹងមានឱកាសក្លាយ​ជា​យុវជន​ថ្នាល​របស់​ក្លឹប​។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា។

ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវកើតនៅឆ្នាំ ២០០៦ ដល់ ២០០៨ ហើយ​បើ​មានកម្ពស់ចាប់​ពី​ ១,៧០ម៉ែត្រឡើងនឹងមានអទិភាពខ្ពស់។

ការជ្រើសរើសយុវជនហ្វឹកហាត់ដោយឥតគិតថ្លៃនេះ ក្លឹបមានគោលបំណងចង់ចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅ​កម្ពុជា​ឱ្យ​រីកចម្រើននាពេលអនាគត។

សូមមើលលក្ខខណ្ឌ និងវីដេអូ​វិធីចុះឈ្មោះ

  • យុវជន​ខ្មែរ​អាយុ​ក្រោយ​១៥​ឆ្នាំ កើត​នៅ​ឆ្នាំ​ ២០០៦ ដល់ ២០០៨

  • មាន​កាយ​សម្បទា​មាំមួន (​មានកម្ពស់ចាប់​ពី​ ១,៧០ម៉ែត្រឡើងនឹងមានអទិភាពខ្ពស់)

  • មាន​ទី​លំនៅ​បច្ចុប្បន្ន​នៅ​ខេត្ត​កណ្ដាល កំពង់​ស្ពឺ និង​ភ្នំពេញ

  • ចុះ​ឈ្មោះ​តាម​តំណភ្ជាប់ http://www.edc.com.kh/id/902912288 ឬ QR Code (មើល​ក្នុង​សេចក្ដី​ប្រកាស​របស់​ក្លឹប)

  • ការ​ទទួល​ពាក្យ​ចូល​រួម​ហ្វឹកហាត់សម្រាប់​តែ​យុវជន​ចំនួន​៣០០​នាក់ ដែល​បាន​បំពេញ​ប្រវត្តិ​រូបសង្ខេប​តាម​រយៈ​តំណង​ភ្ជាប់ខាង​លើ របស់​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា ដំបូង​គេ​តែ​ប៉ុណ្ណោះ។

ចំពោះ​ កាល​បរិច្ឆេទ​សាក​ល្បង​សមត្ថភាព ក្លឹប​នឹង​ជូន​ដំណឹង​តាម​រយៈ​លេខ​ទូរសព្ទសាមី​ខ្លួន និង​ផេក​ផ្លូវ​ការ​របស់​ក្លឹប​អគ្គិសនី​កម្ពុជា​។ សូម​បញ្ជាក់​ថា ក្លឹប​មិនទទួលការដាក់ពាក្យតាមរយៈ Comments ឬ Inbox ឡើយ៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម