/Other(8)/Other(12)/6181e97307196_1635903840_medium.jpg)
- 2021-11-03 01:59:38
- បាល់ទះ
មេក្រុមក្អែកពិឃាដ ចង់ប្រឡូកបាល់ទះវិញ ក្រោយបើកប្រទេសដូចដើមវិញ
- 2021-11-03 01:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេក្រុមក្អែកពិឃាដ ចង់ប្រឡូកបាល់ទះវិញ ក្រោយបើកប្រទេសដូចដើមវិញ
ចន្លោះមិនឃើញ
ប្រធានក្រុមក្អែកពិឃាដលោក ចាន់ សុជា គ្រោងចូលប្រឡូកក្នុងសមរភូមិបាល់ទះក្រៅផ្លូវការវិញ ប្រសិនបើប្រទេសបើកដំណើរការទូលំទូលាយដូចដើម ក្រោយបាត់មុខអស់ជាង១ឆ្នាំ។
ថ្មីៗនេះកន្លែងលេងកីឡាករ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរដោយត្រូវគោរពតាមវិធាន៣កុំ៣ការពារ ក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩ មានសភាពល្អប្រសើរខ្លះ ខណៈក្រុមអ្នកលេងបាល់ទះក្រៅផ្លូវការមួយចំនួន ក៏បានដើរអុកឡុកតាមតារាងបាល់ទះនានាជាហូរហែ។ ប៉ុន្តែគេមិនទាន់ឃើញលោក ចាន់ សុជា ចេញលេងនៅឡើយដ្បិតលោកត្រូវបានគេដឹងថាកំពុងមមាញឹកនឹងការងារ។
លោកបានបញ្ជាក់ថា ៖«រវល់ដែរបងរវល់ ជាប់ធ្វើផ្ទះ មើលជាងមើលអី ត្រូវទិញឥវ៉ាន់អីឱ្យជាងអ៊ីចឹងណា តែគ្រាន់ថាបើគេបើកប្រទេស(ដូចដើម)វិញ ចង់សាកលេងដែរ លេងគីឡូល្មមៗគេតឱ្យបីបួនចេះតែហ៊ានលេងហើយ»។
ចំពោះគូឱ្យគេតបីបួននេះដែរ ប្រធានក្រុមដែលមានជំនួញដីឡូត៌ខាងលើ នឹងមិនយកកូនក្រុមតោកំណាចស្មីធំទេ គឺដាក់ត្រឹមស្មាត់ខ្លឹងប៉ុណ្ណោះ។
លោក បន្ថែមទៀតថា ៖«ហ្នឹងហើយបងខ្ញុំចង់លេងមួយគូហ្នឹង អត់យកស្មីធំទេបីបួននោះ ដាក់ត្រឹមខ្លឹងចឹងណាបង ចង់សាកលេងមួយគូពីរគូបើកឆាក មើលទៅបើសិនជាលេងឈ្នះ យើងចេះតែមានគូចាប់លេងទៀតចឹងណាបង»។
គួរបញ្ជាក់ថា ក្រុមក្អែកពិឃាដរបស់លោក ចាន់ សុជា ជាក្រុមមួយស្ថិតនៅកម្រិត Grade B ដែលមានសមាជិកតោកំណាចស្មីធំ, ជឿនកំពង់ស្ពឺ, ផានិត, អូ, និងស្មាត់ខ្លឹងមកពីខេត្តព្រៃវែង៕