- 2021-11-01 03:11:42
- បាល់ទាត់
មកដឹងពីស្ថានភាព Aguero ក្រោយប្តូរចេញដោយសារពិបាកដកដង្ហើម
- 2021-11-01 03:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីស្ថានភាព Aguero ក្រោយប្តូរចេញដោយសារពិបាកដកដង្ហើម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Sergio Aguero នឹងត្រូវឆ្លងកាត់ការពិនិត្យតាមដាន បន្ទាប់ពីរកឃើញមានបញ្ហាចង្វាក់បេះដូងលោតមិនប្រក្រតី។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រទេសអេស្ប៉ាញ។
កីឡាករសញ្ជាតិអាហ្សង់ទីនដែលចូលរួមជាមួយ Barca ដោយគ្មានតម្លៃខ្លួនពីក្លឹប Manchester City មានអារម្មណ៍ឈឺទ្រូង បន្ទាប់ពីលោតតែតបាល់ក្នុងវគ្គទីមួយក្នុងជំនួបប្រកួតស្មើគ្នាជាមួយ Alaves ១-១។ កីឡាករវ័យ៣៣ឆ្នាំត្រូវបានបញ្ជូនទីមន្ទីរពេទ្យភ្លាមៗដើម្បីពិនិត្យ បន្ទាប់ពីប្ដូរ Philippe Coutinho ចូលជំនួសនៅមុន៣នាទីបញ្ចប់ការប្រកួតវគ្គទីមួយ។
តាមការឲ្យពីកាសែត Marca បានរាយការណ៍ថា Aguero នឹងត្រូវបំពេញការពិនិត្យបេះដូងពេញលេញក្នុងរយៈពេលពីរ បីថ្ងៃខាងមុខដើម្បីស្វែងរកពីទំហំនៃបញ្ហា ក្រោមក្រសែភ្នែករបស់គ្រូពេទ្យជំនាញ។ បើតាមប្រភពពីសារព័ត៌មាន SPORT បានឲ្យដឹងច្បាស់គឺ Aguero មានបញ្ហាចង្វាក់បេះដូងលោតមិនប្រក្រតី។
Aguero នឹងអាចត្រឡប់មកកាន់ទីលានវិញម្ដងទៀត លុះត្រាតែស្ថានភាពជំងឺជាដាច់១០០%។ គេអាចនឹងវត្តមានក្នុងជំនួបទល់នឹង Dynamo Kiev ក្នុងពានរង្វាន់ Champions League៕