- 2021-11-01 02:48:04
- បាល់ទាត់
សោកស្ដាយ U23 កម្ពុជាធ្លាក់ចេញពីពាន AFC U-23 Asian Cup ហើយ
- 2021-11-01 02:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ U23 កម្ពុជាធ្លាក់ចេញពីពាន AFC U-23 Asian Cup ហើយ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំបានធ្លាក់ចេញពីការជម្រុះពានរង្វាន់ AFC U-23 Asian Cup ហើយ ដោយមិនមានឱកាសអ៊ុតលេខ២ល្អទៀតទេ។
U23 កម្ពុជាស្ថិតនៅពូល K ជាមួយក្រុមម្ចាស់ផ្ទះជប៉ុន និងក្រុម U23 របស់ហុងកុង។ ដោយឆ្លងកាត់២ប្រកួត កម្ពុជាឈ្នះហុងកុង ៤-២ និងប្រកួតទី២នោះ ចាញ់ក្រុមម្ចាស់ផ្ទះជប៉ុន ៤-០ វិញ។ ដូច្នេះកម្ពុជានៅលេខ២ មាន៣ពិន្ទុ និងគ្រាប់បាល់ដក២គ្រាប់។ ក្រោយពីឆ្លងកាត់ការអ៊ុតមើលក្រុមលេខ២ល្អបំផុតនោះ នៅពេលនេះកម្ពុជាអស់ឱកាសហើយ ព្រោះក្រុមលេខ២ពូលដទៃទៀតធ្វើបានល្អជាង ដោយខ្លះមាន៤ពិន្ទុ ខ្លះ៣ពិន្ទុ តែមានគ្រាប់បាល់ចំណេញច្រើនជាងកម្ពុជា។
យ៉ាងណាមិញ នេះជាបទពិសោធល្អមួយសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែង។ ជាក់ស្ដែងពួកគេលេងបានល្អណាស់ទល់ក្រុមហុងកុង និងប៉ះជើងខ្លាំងជប៉ុនក៏លេងដោយទំនុកចិត្ត មិនភ័យខ្លាចដែរ៕