- 2021-10-28 13:30:18
- បាល់ទាត់
Mbappe នឹងអវត្តមានក្នុងប្រកួត PSG តទល់នឹង Lille
- 2021-10-28 13:30:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe នឹងអវត្តមានក្នុងប្រកួត PSG តទល់នឹង Lille
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe នឹងអវត្តមានក្នុងប្រកួតរវាងក្លឹប Paris Saint Germain តទល់នឹងក្លឹប Lille ក្របខ័ណ្ឌ Ligue 1 នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១(ម៉ោងប្រទេសកម្ពុជា)។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនៅក្នុងថ្ងៃនេះ។
នៅក្នុងពេលនេះ Mbappe មានបញ្ហាឈឺត្រជាក់ និងកំពុងទទួលបានការព្យាបាលហើយ។ កីឡាកររូបនេះត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញនៅដើមសប្ដាហ៍ក្រោយ។
នៅក្នុងការចុះផ្សាយខាងលើនេះក៏បានរៀបពីស្ថានភាពរបស់កីឡាករផ្សេងទៀតដែរដោយ ខ្សែការពារ Sergio Ramos រំពឹងថានឹងសះស្បើយ ហើយត្រលប់មកហ្វឹកហាត់វិញនៅអាទិត្យក្រោយ រីឯខ្សែបម្រើ Marco Verratti នឹងមកវិញក្នុងកំឡុងពេល ៤សប្ដាហ៍ទៀត និងខ្សែបម្រើ Leandro Paredes អាចនឹងត្រលប់មកវិញនៅពាក់ខែក្រោយឯណោះ៕