• 2021-10-28 12:48:07
  • បាល់ទាត់

Barjuan ក្លាយ​ជា​គ្រូ​បណ្ដោះអាសន្ន​របស់​ Barca ខណៈ​ Xavi នឹង​មក​ដឹក​នាំ​ពេញ​សិទ្ធ​ឆាប់ៗ​

  • 2021-10-28 12:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ធ្វើ​ការ​​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​តែងតាំង​លោក​ Sergi Barjuan ជា​គ្រូ​បង្គោល​បណ្ដោះ​របស់​ក្លឹប​ចាប់​ពី​ពេល​នេះ​ ក្រោយ​លោក​ Ronald Koeman អតីត​គ្រូ​បង្គោល​ក្លឹប​នេះ​ត្រូវ​បាន​បញ្ចប់​តួនាទី​ ។បើ​បាន​ការ​ចុះ​ផ្សាយ​នៅ​លើ​បណ្ដាញ​​សង្គម​របស់​ក្លឹប​​អម្បាញ់មិញ​នេះ​។

លោក​ Barjuan ដែល​ជា​គ្រូ​បង្គោល​ក្រុម​បម្រុង​ Barca ផងដែរនោះ​នឹង​ត្រូវ​បាន​លោក​ Joan Laporta ប្រធាន​ក្លឹប​នេះ​ ណែនាំ​ទៅ​កាន់​កីឡាករ​ក្រុម​ឈុត​ធំ​ មុន​ពេល​ហ្វឹកហាត់​នៅ​ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង​។

គ្រូ​បង្គោល​បណ្ដោះ​អាសន្ន​នឹង​ផ្ដល់​ជា​បទ​សម្ភាសន៍​ក្នុង​សន្និសីទ​កាសែត​ពី​ការ​ប្រកួត​តទល់នឹង​ក្លឹប​ Alaves នៅ​ថ្ងៃស្អែកនេះ។

ចំពោះលោក Xavi វិញបើ​តាមការចុះផ្សាយរបស់លោក​ Fabrizio Romano ដែល​ជា​កំពូល​កាសែត​មួយ​រូប​បាន​លើក​ឡើង​ថា​ លោក​ បាន​ព្រមព្រៀង​នឹង​ Barca ហើយ​នឹង​មកធ្វើជា​គ្រូ​បង្គោល​ក្លឹបនេះឆាប់​ៗ​ នៅ​ពេល​ដែល​នីតិវិធី​ផ្ដាច់​កុងត្រា​ជា​មួយ​ក្លឹប​ Al Sadd ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់