• 2021-10-28 11:47:10
  • បាល់ទាត់

Barca ឈ្នះ ចាញ់​ ប៉ុន្មាន​ប្រកួត ក្រោម​ការ​ដឹក​នាំ​របស់​ Koeman?

  • 2021-10-28 11:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronaldo Koeman អតីត​គ្រូ​បង្គោល​ក្លឹប​ Barcelona ដែល​ត្រូវ​បាន​​បណ្ដេញ​ចេញ​ពី​តួនាទី​ ក្នុង​ថ្ងៃ​នេះ​ ក្រោយ​ដឹក​នាំ​ក្លឹប​បាន​ ១ឆ្នាំ​ ៣ខែ​ដោយ​ចាប់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១​នេះ​។

ក្នុង​កំឡុង​ពេល​ ១ឆ្នាំ​ជាង​នេះ​ លោក​ Koeman ​បាន​ដឹក​នាំ​ប្រកួត​សរុប​៦៧​ប្រកួត​ ឈ្នះ​៤០ប្រកួត​ ចាញ់​១៦ប្រកួត​ ស្មើ​១១ប្រកួត​ និង​ឈ្នះ​ពាន​តែ​មួយ​ប៉ុណ្ណោះ​ គឺ​ពាន​ Copa del Rey កាល​ពី​រដូវកាល​ឆ្នាំ​២០២០/២១ កន្លង​ទៅ​។

ជា​ពិសេស​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ លោក​ Koeman មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ប៉ុន្មាន​ទេ​ពី​សំណាក់​អ្នក​គាំទ្រ​ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ក្លឹប​ដោយ​សារ​តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Barca មិន​សូវ​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ ដែល​អ្នក​គ្រប់​គ្នា​ រំពឹង​ទុក​ និង​ចង់​បាន​។

នៅ​ខណៈ នេះ​ក្នុង​ក្របខ័ណ្ឌ​ La Liga ក្លឹប​ Barcelona កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៩ នៃ​ការ​ប្រកួត​ដោយ​មាន​ ១៥ពិន្ទុ។

ចំពោះ​អ្នក​ដែល​មក​ជំនួស​តំណែង​លោក​ Koeman នេះ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​អាច​ជា​លោក​ Xavi ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់