• 2021-10-28 03:44:16
  • បាល់ទាត់

កំណត់ត្រា​ដ៏​អន់​របស់ Koeman ដឹក​នាំ​ក្រៅ​ដី​រដូវ​កាល​នេះ​រក​បាន​មួយ​គ្រាប់​គត់

  • 2021-10-28 03:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​កាល​ពី​ព្រឹកមិញ ដោយ Barcelona បាន​ប្រកាស​បញ្ចប់​តួនាទី​របស់​លោក Ronald Koeman ក្រោយ​ដឹក​នាំ​ចាញ់​ក្រុម Rayo Vallecano ១-០។

Barca បាន​ធ្វើ​ដំណើរ​ទៅ​លេង​​ក្នុង​ដី​របស់ Vallecano ប៉ុន្តែ​បាន​ជួប​លទ្ធផល​ដ៏​ខក​ចិត្ត។ អតីត​កីឡាករ​របស់ Chelsea គឺ​ខ្សែ​ប្រយុទ្ធ Radamel Falcao ជា​អ្នក​រក​​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Vallecano។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​លោក Koeman ជួប​កំណត់ត្រា​អន់​បំផុត​សម្រាប់​ការ​រក​គ្រាប់​បាល់​​ក្រៅ​ដី​រដូវ​កាល​នេះ។

រដូវ​កាល​២០២១-២២ ​គិត​​គ្រប់​កម្មវិធី​​លេង​​ក្រៅ​​ដី​៥​ប្រកួត Barcelona រក​បាន​តែ​មួយ​គ្រាប់​គត់​​កាល​ជួប​ជាមួយ Athletic Club ក្នុង​ La Liga។ ដោយ​មើល​ឃើញ​ពី​លទ្ធផល​ធ្លាក់​ខ្លាំង​ពេក Barcelona ក៏​សម្រេច​ចិត្ត​បណ្ដេញ​លោក Koeman ចោល​តែ​ម្ដង។

Barcelona ពេល​​នេះ​កំពុង​ស្ថិត​នៅ​លេខ​៩​ក្នុង​តារាង​ពិន្ទុ La Liga មាន​១៥​ពិន្ទុ ពី​ការ​លេង​១០​ប្រកួត។ សម្រាប់​នៅ Champions League វិញ​ពួក​គេ​ស្ថិត​នៅ​លេខ​៣ មាន​​៣​ពិន្ទុ​គត់​ពី​ការ​លេង​៣​ប្រកួត៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី