• 2021-10-28 02:50:50
  • បាល់ទាត់

ដឹង​ទេ United ត្រូវ​បង់​ប៉ុន្មាន​ ប្រសិន​បើ​ពួក​គេ​ដេញ Ole ពេល​នេះ?

  • 2021-10-28 02:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United នឹង​​ត្រូវ​បង្ខំ​ចិត្ត​បង់​ឲ្យ​លោក Ole Gunnar Solskjaer ​នូវ​ចំនួន​ទឹក​ប្រាក់​៧,៥​លាន​ផោន​ក្នុង​ការ​បណ្ដេញ​ចេញ​ពី​តំណែង​នៅ​ពេល​នេះ។

Ole អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​​កំពុងស្ថិត​ក្រោម​សម្ពាធ​​ក្នុង​ការ​​រក្សា​ការងារ ក្រោយ​បង្ហាញ​ទម្រង់​ដឹក​នាំ​មិន​ល្អ​នៅ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នេះ។ United ទើប​តែ​ចាញ់​ ៥-០ ក្នុង​ដី​ខ្លួន​ឯង​ដោយ​សារ​ថ្វី​ជើង​របស់ Liverpool និង​​មិន​ទាន់​ឈ្នះសោះ​នៅ​៤​ប្រកួត​ចុងក្រោយ​ក្នុង​លីគ។

ទាំង​ក្នុង​និង​ក្រៅ​ក្លឹប​សុទ្ធសឹងតែ​ចង់​ឲ្យ Ole ចាកចេញ​ពេល​នេះ។ បើ​តាម​ The Sun ឲ្យ​ដឹង​ថា អ្នក​ចាត់ការ​សញ្ជាតិ​ន័រវែស​នឹង​ត្រូវ​​ផ្ដល់​ប្រាក់​ខែ​ពេញ​មួយ​ឆ្នាំ​​ពី​ក្លឹប សម្រាប់​ការ​បណ្ដេញ​ចេញ​ពី​ការងារ។ Ole មាន​ថ្លៃ​ឈ្នួល​៧,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ Old Trafford។

បច្ចុប្បន្ន លោក​ជា​អ្នក​ចាត់​ការ​មាន​ថ្លៃ​ឈ្នួល​​ខ្ពស់​ជាង​គេ​ទី​៥​នៅ Premier League បន្ទាប់​ពី Pep Guardiola, Jurgen Klopp, Brendan Rodgers និង Marcelo Bielsa៕​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់