- 2021-10-27 08:44:26
- បាល់ទាត់
ធ្លាយរឿង កីឡាករ Man Utd ម្នាក់សួរលោក Ole ម៉េចបានដាក់Maguire ជាប្រធានក្រុម
- 2021-10-27 08:44:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿង កីឡាករ Man Utd ម្នាក់សួរលោក Ole ម៉េចបានដាក់Maguire ជាប្រធានក្រុម
ចន្លោះមិនឃើញ
ទំនាក់ទំនងរវាងអ្នកចាត់ការ Ole Gunnar Solskjaer ជាមួយកីឡាករក្នុងក្រុមបិសាចក្រហម Manchester United ត្រូវបានគេដឹងថាបែកបាក់ខ្លាំង ជាពិសេសក្រោយពីលេងចាញ់ក្រុម Liverpool ក្នុងលទ្ធផល ០-៥។
ក្រោយពីចប់ការប្រកួតនោះមក សមាជិកក្រុមចូលបន្ទប់ផ្លាស់សំលៀកបំបាក់ក៏មានការប្រកែកជាខ្លាំង ជាពិសេសចំណុចដែល Pogba បានកាតក្រហម និងសមាជិកម្នាក់ៗមិនមានអារម្មណ៍ក្នុងការប្រកួត។ វាបានធ្វើឱ្យបិសាចក្រហម មានសាច់បាល់លេងមិនល្អ សឹងតែអន់បំផុតតែម្ដង ដែលបណ្ដោយឱ្យ Liverpool រកគ្រាប់បាល់បានងាយៗក្នុងតង់ទី១រហូតដល់៤គ្រាប់។
ប្រភពនៅអង់គ្លេសថែមទាំងទទួលបានដំណឹងទៀតថាក្នុងចំណោមសមាជិកឈុតធំនោះ ក៏មានម្នាក់បានដាក់សំនួរទៅលោក Ole ទាក់ទងនឹងការតែងតាំងប្រធានក្រុម Harry Maguire ថែមទៀត។ ដោយរូបគេចង់ដឹងហេតុផលអ្វីបានជាអ្នកចាត់ការន័រវែសរូបនេះសម្រេចយកខ្សែការពារកណ្ដាលរូបនេះជាប្រធានក្រុម? ខណៈដែលរូបគេ ភាគច្រើនបានបង្កកំហុសឱ្យដៃគូបង្កើតឱកាសជាញឹកញាប់ មិននិយាយតែក្នុងប្រកួតជាមួយក្រុម Liverpool នោះទេ។
រំលឹកថា Maguire ជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ដែលក្រុម Man Utd ទិញពីក្រុម Leicester City មកកាលពីឆ្នាំ២០១៩ក្នុងតម្លៃ៨០លានផោន។ ចូលលេងនៅ Old Trafford បានត្រឹម៦ខែ រូបគេក៏ត្រូវបានតែងតាំងជាប្រធានក្រុមតែម្ដង រហូតមកដល់បច្ចុប្បន្ន៕