- 2021-10-27 01:59:16
- បាល់ទាត់
សម្ដីដ៏មានន័យរបស់ Keisuke Honda ក្រោយ U23 កម្ពុជាចាញ់ U23 ជប៉ុន ០-៤
- 2021-10-27 01:59:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីដ៏មានន័យរបស់ Keisuke Honda ក្រោយ U23 កម្ពុជាចាញ់ U23 ជប៉ុន ០-៤
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានចាញ់ជម្រើសជាតិជប៉ុនអាយុក្រោយ២៣ឆ្នាំ ០-៤ ក្នុងការប្រកួតពានរង្វាន់ AFC U23 Asian Cup Qualifiers។ ក្រោយចាញ់ក្រុមជើងខ្លាំងសាំម៉ូរ៉ៃជប៉ុន អ្នកចាត់ចារទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានផ្ញើសារដ៏មានអត្ថន័យមកដល់ក្រុមគោព្រៃជំទង់។
លោក Keisuke Honda បានលើកឡើងថា នេះមិនមែនជាការប្រកួតដ៏អាក្រក់ទេ ព្រោះកម្ពុជាបានបង្ហាញពីការលេងល្អខ្លះរបស់ខ្លួនទៅកាន់ក្រុមជប៉ុនហើយ និងស្នើសុំឱ្យក្រុមគោព្រៃជំទង់ស្រេកឃ្លានការរីកចម្រើនសមត្ថភាពទាំងកលល្បិច បច្ចេកទេស និងកាយសម្បទា ដើម្បីលេងជាមួយក្រុមមានកម្រិតស្មើជប៉ុននៅស៊ីហ្គេមឆ្នាំ២០២៣។
អ្នកចាត់ការវ័យ៣៥ឆ្នាំ បានបញ្ជាក់បន្ថែមថា ៖«ពួកយើងទាំងអស់គ្នា វាមិនមែន ជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះ។ ប៉ុន្តែពួកយើងត្រូវកែតម្រូវការលេងរបស់ពួកយើងជាច្រើនទៀត។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ។ ដូច្នេះយើងមិនមានពេលច្រើនទេ។ ទាំងផ្នែកកលល្បិច (Tactics) ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ។ តោះ!!! ធ្វើវាទាំងអស់គ្នាពួកយើង»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំដែលស្ថិតនៅពូល K មិនទាន់អស់សង្ឃឹមទេ ពោលគឺរងចាំអ៊ុតមើលក្រុមលេខ២ល្អបំផុតក្នុងពូល ដើម្បីឡើងទៅវគ្គជម្រុះបន្ត។ ក្នុងចំណោម១១ពូល គេយកក្រុមលេខ២ល្អបំផុតតែ៤ក្រុមប៉ុណ្ណោះ ខណៈម្ចាស់ផ្ទះមិនបាច់ចាំអ៊ុតទេគឺបានកៅអីឡើងទៅវគ្គបន្ទាប់ស្វ័យប្រវត្តិតែម្ដង៕