• 2021-10-27 01:24:32
  • បាល់ទាត់

អបអរ Man Utd ​មិន​ដក Ole ​ចោល​ឡើយ ​ដោយ​ចាំ​មើល​៣​ប្រកួត​ទៀត​សិន​

  • 2021-10-27 01:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​សម្រេច​ជា​ផ្លូវការ​ហើយ​មិន​បណ្ដេញ​លោក Ole Gunnar Solskjaer ​ចេញ​ពី​តំណែង​នោះ​ទេ ​ដោយ​រង់ចាំ​មើល​៣​ប្រកួត​ទៀត​សិន។

​ក្រោយ​ពី​លេង​ចាញ់ Liverpool ​ទក់​សាច់​មក ​ថ្នាក់​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​បាន​បើក​ការ​ប្រជុំ​ភ្លាម ​ព្រោះ​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​រឿង​លេង​មិន​ល្អ​នេះ។ តែ​យ៉ាង​ណា ​បើ​តាម​ការ​ប្រជុំ​សម្រេច​មក ​គឺ​ថ្នាក់​ដឹក​នាំ​ក្លឹប​បន្ដ​ផ្ដល់​ទំនុក​ចិត្ត​លើ​អ្នក​ចាត់ការ Ole ​ដដែល ​ខណៈ​ដែល​បុគ្គលិក​មាន​ឥទ្ធិពល​ដូចជា Sir Alex Fugerson ​វិញ ​ក៏​បន្ដ​ចង់​ផ្ដល់​ពេល​វេលា​ដល់​អ្នក​ចាត់ការ​ន័រវែស​នេះ​បន្ដិច​ទៀត​ដែរ។

​ដោយ​តាម​គម្រោង ​ពួកគេ​ចង់​ឃើញ​ការ​ដឹក​នាំ​របស់​លោក Ole ​ទល់​ក្រុម Spurs ​នៅ​ចុង​សប្ដាហ៍​នេះ ​ឬ​អាច​ដល់​ការ​ប៉ះ Atalanta ​និង Man City ​ថែម​ទៀត ​ទើប​ធ្វើ​ការ​សម្រេច​ចិត្ត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់