- 2021-10-26 07:08:27
- បាល់ទះ
កីឡាករ២រូបនេះ លេងបាល់ទះក្រៅផ្លូវការមិនសូវល្អ តែល្អបាល់ផ្លូវការ
- 2021-10-26 07:08:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ២រូបនេះ លេងបាល់ទះក្រៅផ្លូវការមិនសូវល្អ តែល្អបាល់ផ្លូវការ
ចន្លោះមិនឃើញ
កីឡាករបាល់ទះ២រូបគឺ សៀ កុលល និង មាស វាសនា បានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងការប្រកួតបាល់ទះផ្លូវការ ប៉ុន្តែពួកគេធ្វើមិនសូវល្អទេពេលលេងក្រៅផ្លូវការ។
សៀ កុសល ពេលមានការប្រកួតផ្លូវការម្ដងៗ គេតែងតែបង្ហាញខ្លួនឱ្យក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ជានិច្ច ហើយថែមទាំងលេងស៊ីចង្វាក់គ្នាជាមួយមិត្តរួមក្រុមទៀតផង។ ត្រង់ចំណុចនេះកីឡាមានដើមកំណើតមកពីខេត្តសៀមរាប វ័យ២៩ឆ្នាំបានប្រាប់មូលហេតុថាមកពីគេស្ទើរចាប់សេវា «លោតស្ទើរប្រអប់»។
កីឡាករចូលហាត់នៅកងពលជំនាញដឺមីតាំងពីឆ្នាំ២០១២ បានបញ្ជាក់យ៉ាងខ្លីៗថា ៖«មូលហេតុមកពីខ្ញុំស្ទើរចាប់សឺវីសថៃនឹងតែម្ដង បើប្រកួតផ្លូវការបាល់ស្តង់ដារ គឺមិនមានបញ្ហាប៉ុន្មានទេ»។
ចំណែកកីឡាកររបស់ក្លឹបក្រសួងមហាផ្ទៃ មាស វាសនា វិញក៏លេងបាល់ប្រកួតផ្លូវការល្អដែរ ពោលគឺគេវ៉ៃផ្ដាច់យកពិន្ទុបាន និងមានរនាំងធំល្អ។ ជាក់ស្ដែងក្នុងការប្រកួតស្តង់ដារ៤ស្មើ ក្នុងពានរង្វាន់ Special Volleyball Challenge 2021 ដែលបញ្ចប់ទៅកាលពីពេលថ្មីៗ ស្មាត់មាឌធំរូបនេះជាកូនសោរដ៏សំខាន់របស់លោកគ្រូបង្វឹក អ៊ូ សុផល។ គេជួយក្រុមបានច្រើន និងជួយក្រុមឱ្យបានចំណាត់ថ្នាក់លេខ៣ទៀតផង។
លោក អ៊ូ សុផល កន្លងមកក៏ធ្លាប់បញ្ជាក់មកកាន់ Sabay ដែរថាចំណុចពិសេសរបស់ មាស វាសនា គឺត្រង់គេមានរនាំងធំល្អ បើអ្វីផ្សេងដូចជាស្មាត់ និងការការពារជាដើមនោះ បានត្រឹមហាសិបហាសិបប៉ុណ្ណោះ។
បើនិយាយពីការប្រកួតក្រៅផ្លូវការវិញ វាសនាហាក់ធ្វើមិនសូវបានល្អទេ ហើយភាគច្រើនកីឡាករដែលប្រិយមិត្តគេស្គាល់ថាស្នាលេខ៥ ត្រូវបានគេតឱ្យ៣ទល់៤៕