
- 2021-10-26 02:02:38
- បាល់ទាត់
បេក្ខភាពអ្នកចាត់ការ៤នាក់ក្នុងបញ្ជីរបស់ United ត្រៀមជំនួសកន្លែង Ole
- 2021-10-26 02:02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាពអ្នកចាត់ការ៤នាក់ក្នុងបញ្ជីរបស់ United ត្រៀមជំនួសកន្លែង Ole
ចន្លោះមិនឃើញ
លោក Zinedine Zidane, Antonio Conte, Brendan Rodgers និង Erik ten Hag កំពុងស្ថិតក្នុងបញ្ជីរបស់ក្លឹប Manchester United មកជំនួសកន្លែងលោក Ole Gunnar Solskjaer។
បិសាចក្រហមទើបតែចាញ់ធ្ងន់ក ៥ទល់នឹង០ក្រោមថ្វីជើងរបស់ Liverpool ក្នុងកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ ធ្វើឲ្យកៅអីអ្នកចាត់ការរបស់លោក Ole កាន់តែក្ដៅ។ យោងតាម The Sun ក្លឹប Man Utd បានចុចឈ្មោះបេក្ខភាពអ្នកចាត់ការ៤នាក់ចុងក្រោយដែលមានលទ្ធភាពអាចមកកាន់តំណែងជំនួសលោក Ole។
អ្នកទាំង៤នាក់រួមមាន Zidane, Conte, Brendan Rodgers និង Erik ten Hag។ លោក Zidane និង Conte សុទ្ធតែទំនេរមិនទាន់មានក្លឹបកាន់ដូចគ្នា ហើយបេក្ខភាព២នាក់នេះត្រូវបានរំពឹងថាមានភាគរយខ្ពស់អាចមកបិសាចក្រហម។ Brendan ដែលបច្ចុប្បន្នកំពុងដឹកនាំ Leicester City និង Erik ten Hag អ្នកចាត់ការរបស់ Ajax ក៏ស្ថិតក្នុងការចង់បានពី United ដូចគ្នា។
លោក Ole Gunnar Solskjaer នៅសល់កុងត្រារយៈពេល៣ឆ្នាំទៀតជាមួយ Man Utd ស្របពេលដែលក្បាលម៉ាស៊ីនធំៗរបស់ក្លឹបកំពុងគិតគូរពីអនាគតរបស់អ្នកចាត់ការសញ្ជាតិន័រវែស៕