• 2021-10-25 12:21:00
  • បាល់ទាត់

Koemanថា​ Barca មិន​អន់​ជាង​ Real ប៉ុន្មាន​ទេ​ ក្រោយ​ប្រកួត​ចាញ់​ ១-២

  • 2021-10-25 12:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​ក្រោយ​ប្រកួត​ចប់​ការ​ប្រកួត​ La Liga តទល់នឹង​ក្លឹប​ Real Madrid កាល​ពី​ម្សិលមិញ​នេះ​ក្នុង​លទ្ធផល​ចាញ់​ ១-២ថា​ក្រុម​របស់​លោក​​ មិន​អន់​ជាង​ក្រុម​ Real ប៉ុន្មាន​ទេ​។

លោក​ Koeman បាន​និយាយ​ថា​៖" ខ្ញុំ​យល់​ថា​អ្នក​ខ្លះ​គាត់​ខឹង​សម្បារ​ពី​លទ្ធផល​របស់​ក្លឹប​យើង​ ប៉ុន្តែ​ថ្ងៃ​នេះ​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពួក​យើង​មិន​អន់​ជាង​ Real ប៉ុន្មាន​ទេ​។ ប្រសិន​បើ​នៅ​ក្នុង​ប្រកួត​ហ្នឹង​ យើង​យក​ត្រឹម​បាន​ ១-០ មុន​វិញ​។ អ្វី​ៗនៅ​ក្នុង​ការ​ប្រកួត​ហ្នឹង​នឹង​ប្រែ​ប្រួល​ជា​មិន​ខាន​ទេ​ "។

លោក​បាន​បន្ត​ថា​៖" ព្រោះ​ថា​ពិត​ណាស់​នៅ​ពាក់​កណ្ដាល​តង់​ទី១ដំបូង​ យើង​លេង​នៅ​ក្នុង​ប្រកួត​នេះ​ត្រូវ​គ្នា​ណាស់​ យើង​មាន​ឱកាស​នៅ​ក្នុង​ការ​នាំ​មុខ​គេ​បាន​ "។

នៅ​ខណៈ​នេះ​ Barca កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៩នៅ​ La Liga ដោយ​មាន​ ១៥ពិន្ទុ រី​ឯ  Real វិញ​នៅ​ចំណាត់​ថ្នាក់​ទី​២ មាន​ ២០ពិន្ទុ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់