• 2021-10-25 08:00:09
  • បាល់ទាត់

លេង​ដូច​យប់​មិញ Scholes ហា៊ន​និយាយ Pogba ប្រហែលបាត់​មុខ​ពី​ក្រុម​ហើយ

  • 2021-10-25 08:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Paul Schole បាន​និយាយ​ថា Paul Pogba អាច​នឹង​មិន​អាច​លេង​ឲ្យ Manchester United ទៀត​ទេ ក្រោយ​បាន​កាត​ក្រហម​ទល់​នឹង Liverpool។

Pogba មិន​បាន​ជាប់​ជម្រើស​ដំបូង​​របស់​លោក Ole Gunnar Solskjaer ឡើយ​សម្រាប់​ការ​ប្រកួត​ចាញ់ Liverpool ០-៥ កាល​ពី​យប់​មិញ​នៅ Old Trafford។ ក្រោយ​ហង្សក្រហម​នាំ​មុខ ៤-០ ឈាន​ដល់​វគ្គ​ទី​ពីរ Pogba បាន​ប្ដូរ​ចូល​ជំនួស Greenwood។

ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ កីឡាករ​សញ្ជាតិ​បារាំង​​ទទួល​បាន​កាត់​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​បើក​បាត​លើ​ខ្សែ​បម្រើ Naby Keita។ លោក Ole បច្ចុប្បន្ន​លែង​សូវ​ទុក​ចិត្ត​ Pogba ហើយ។ ស្របពេល​យប់​មិញ​​​បង្ក​កំហុស​ធំ​ទៀត Scholes ហ៊ាន​និយាយ​ថា Pogba អាច​បាត់​មុខ​ពី​ក្រុម​តែ​ម្ដង ឲ្យ​តែ Ole បន្ត​ដឹក​នាំ។

ក្រោយ​បញ្ចប់​ការ​ប្រកួត Scholes បាន​និយាយ​ ការ​ប្ដូរ Pogba ចូល​នៅ​វគ្គ​ទី​ពីរ​​គឺ​ដើម្បី​ជួយ​ស្រោចស្រង់​ក្រុម និង​បង្ហាញ​ភាព​ខ្លាំង​នៅ​តំបន់​កណ្ដាល។ ប៉ុន្តែ​​បែរ​ជា​បាន​កាត​ក្រហម ធ្វើ​ឲ្យ​ក្រុម​កាន់​តែ​យ៉ាប់។ គ្រប់​គ្នា​ត្រូវ​គិត​ ប្រសិន​បើ Ole បន្ត​កាន់ United តើ​ Pogba បាន​លេង​ទៀត​អត់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់