• 2021-10-25 03:36:34
  • បាល់ទាត់

Neymar ចេញ​ទាត់​បាល់​ជ្រុង​ដល់​ថ្នាក់​ប៉ូលិស​ដាក់​របាំង​ការពារ ក្នុង​ជំនួប PSG ជាមួយ Marseille

  • 2021-10-25 03:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ខុស​ពី​នៅ​អេស្ប៉ាញ​និង​អង់គ្លេស ក្របខណ្ឌ​ Ligue 1 ក៏​មាន​ជំនួប​ធំ​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​កាល​ពី​យប់​មិញ ដោយក្រុម​ Marseille ស្វាគមន៍ Paris Saint-Germain។

ជា​ជំនួប​ដ៏​ក្ដៅ​គគុក​​ ក្រុម​ទាំង​ពីរ​បញ្ចប់​លទ្ធផល​ត្រឹម​ ០-០ ប៉ុណ្ណោះ ខណៈ​មាន​​កាត​ក្រហម​មួយ​ទៅ​លើ​ខ្សែ​ការពារ Hakimi របស់ PSG នាទី​៥៧។ តាម​ការ​សង្កេត​រាល់​ពេល​ក្រុម​ទាំង​ពីរ​ជួប​គ្នា កីឡាករ​តែងតែ​ប៉ះ​ទង្គិច​គ្នា ជា​ពិសេស​អ្នក​គាំទ្រ​របស់ Marseille ហាក់​មិន​ពេញ​ចិត្ត​ជាមួយ Neymar ឡើយ។

យប់​មិញ​ក៏​ដូច​គ្នា អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ​បាន​គប់​​របស់របរ​មក​លើ Neymar ពេល​ត្រៀម​ទាត់​បាល់​ជ្រុង។ ឃើញ​សកម្មភាព​បែប​នេះ​ក្រុម​ប៉ូលិស​បាន​យក​រនាំង​មក​បាំង​ដើម្បី​ឲ្យ​សកម្មភាព​ប្រកួត​បន្ត​ទៅ​មុខ​ទៀត។

លទ្ធផល​ស្មើ​គ្នា​ចែក​ម្នាក់​១​ពិន្ទុ​នេះ នៅ​តែ​បន្ត​ជួយ PSG ឈរ​នៅ​កំពូល​តារាង​​ Ligue 1 មាន​២៨​ពិន្ទុ ខណៈ Marseille នៅ​លេខ​៤​មាន​១៨​ពិន្ទុ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់