• 2021-10-22 04:52:46
  • បាល់ទាត់

មក​ស្គាល់​ Ring Girl ខ្ចីញេញ​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​វគ្គ២​​​ទាំង​ស្អាត និងស៊ិចស៊ី​

  • 2021-10-22 04:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ប្រដាល់​គុ​ន​ខ្មែរ​អល​ស្តារ​វគ្គ​២ នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី២៧ ខែ​តុលា ឆ្នាំ​២០២១​​ខាង​មុខ​នេះ​នៅ​​ ស្ទូឌីយោ ទទក ​ចាប់​ពី​ម៉ោង​៧ៈ៣០​នាទី​យប់​តទៅ​​។ កម្មវី​នេះ​មាន​ Ring Girl ពីរ​​រូប​គឺ​ស្រី​ស្អាត Ti Ti និង សែប សិទិ្ធកា ។

​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ហើយ​ពី​ Ti Ti ​ដោយ​ឡែក​ពេលនេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជីវប្រវត្តិ​ខ្លះ​ៗ​របស់​ សែប សិទ្ធិកា ដែល​ជា​ Ring Girl ដៃ​គូ Ti Ti ក្នុង​កម្មវិធី​ខាង​លើ​ជូន​​ប្រិយមិត្ត​ឲ្យ​បាន​ដឹង​។

​ សិទ្ធិកា ជា​យុវតី​វ័យ​២០​ឆ្នាំ​ដែល​មាន​កម្ពស់ ១,៦៥​ ម៉ែត្រ​​​មាន​ទីកន្លែង​កំណើត​នៅ​​ភ្នំពេញ​ធ្លាប់​ប្រលង​កម្មវិធី​ Miss Grand Cambodia ​ឆ្នាំ​២០១៩ និង​កម្មវិធី​ Freshie Girl ឆ្នាំ​២០១៩ ដូច​គ្នា។ ក្នុង​កម្មវិធី​​នេះ​​យុវតី​ដដែល​មិន​​ទទួល​បាន​ជយលាភី​​ទេ ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​១០​នាក់​ចុង​ក្រោយ​។

​​​​សម្រាប់​ការ​ចូល​រួម​ធ្វើ​ជា​ Ring Girl ក្នុង​កម្មវិធី​ប្រដាល់​នេះ​​គឺ​ជា​លើក​ទី​១​របស់ សិទ្ធិកា ​តែ​ប៉ុណ្ណោះ​។ យ៉ាង​ណា​យុវតី​ស្រស់​សោភា​ចូល​រួម​លើក​នេះ​គឺ​ដោយសារ​ចង់​សាក​ល្បង​​ជំនាញ​ថ្មី និង​មួយ​ទៀត​ព្រោះតែ​ខ្លួន​ស្រលាញ់​គុន​ខ្មែរ​ផង​។

ជា​ចុង​ក្រោយ​យុវតី​ស្រស់​ស្អាត​រូប​នេះ​​សង្ឃឹម​ថា នឹង​ទទួល​​បាន​ការ​គាំទ្រ​​ពី​មហា​ជន​ ពិសេស​គឺ​អ្នក​ស្រលាញ់​វិស័យ​ប្រដាល់​គុន​​ខ្មែរ​តែ​ម្ដង​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់