- 2021-10-21 13:59:46
- បាល់ទាត់
Ronaldo បានត្រឹមដើរចេញទាំងទឹកមុខញញឹម ទោះដឹងថាមានអ្នកគាំទ្រម្នាក់ សម្រុកចូលចង់មកជួបខ្លួន
- 2021-10-21 13:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បានត្រឹមដើរចេញទាំងទឹកមុខញញឹម ទោះដឹងថាមានអ្នកគាំទ្រម្នាក់ សម្រុកចូលចង់មកជួបខ្លួន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញភាពសប្បាយរីករាយ និងអបអរជាមួយមិត្តរួមក្រុម និងថ្នាក់ដឹកជាច្រើន ក្រោយជួយ Man Utd ឈ្នះ Atalanta ក្របខ័ណ្ឌ UCL ៣-២ នៅក្នុងថ្ងៃនេះ ដោយខ្លួនជាអ្នកស៊ុតគ្រាប់ទី៣នៅចុងម៉ោង នាទីទី៨១។
ខណៈក្រោយចប់ការប្រកួតខាងលើ មានអ្នកគាំទ្រម្នាក់ បានសម្រុកចូលទីលានចង់មកជួប Ronaldo ប៉ុន្តែត្រឹមទាញអាវរបស់កំពូលខ្សែប្រយុទ្ធរូបនេះប៉ុណ្ណោះក៏ត្រូវបានក្រុមមើលការខុសត្រូវសន្តិសុខលើទីលានចាប់គេជាប់។
បើមើលតាមវីដេអូដែលបានថតជាប់សកម្មភាពទាំងនេះ ដោយសារតែ Ronaldo សប្បាយចិត្តនឹងជ័យជំនះនៃការប្រកួតខាងលើពេក កីឡាករនេះបានត្រឹមញញឹមដាក់អ្នកគាំទ្រនោះ រួចក៏បន្តដំណើរចាកចេញពីទីលានប្រកួតទាំងទឹកញញឹមបន្ថែមទៀត៕
ខាងក្រោមនេះជាវីដេអូ៖