- 2021-10-21 13:31:04
- បាល់ទាត់
Chielliniថា Juventus នឹងល្អប្រសើរជាងឥឡូវ បើ Ronaldo ឆាប់ចាកចេញលឿនជាងនេះ
- 2021-10-21 13:31:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chielliniថា Juventus នឹងល្អប្រសើរជាងឥឡូវ បើ Ronaldo ឆាប់ចាកចេញលឿនជាងនេះ
ចន្លោះមិនឃើញ
ខ្សែការពារ Giorgio Chiellini បាននិយាយទៅកាន់សារព័ត៌មាន DAZN នៅក្នុងថ្ងៃនេះថាក្លឹប Juventus នឹងល្អប្រសើរជាងឥឡូវ ប្រសិនបើខ្សែប្រយុទ្ធ Cristiano Ronaldo ឆាប់ចាកចេញពីក្លឹបនេះមុនថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។
Chiellini បាននិយាយថា៖" និយាយទៅពួកយើងដឹងថា Ronaldo ដល់ចំណុចមួយដែលគេត្រូវការទិសដៅថ្មី ក្រុមថ្មីមួយ ដែលគេចង់បានព្រោះពេលគេរកក្រុមបែបអញ្ចឹងបានគេកាន់ល្អ។ គេកំពុងតែបង្ហាញឲ្យឃើញអញ្ចឹងមែនហើយ ប៉ុន្មានខែចុងក្រោយ។ នៅ Juventus នេះយើងក៏បានរៀបស្ដារក្លឹបនេះផងដែរ ប្រសិនបើ Ronaldo នៅបន្ត គេនឹងអាចជួយបំពេញបន្ថែមយើងទៀត ប៉ុន្តែជាធម្មតាទេ ដែលគេគិតតែពីបច្ចុប្បន្នកាលនេះ ជាងអនាគតវែងឆ្ងាយបែបនេះ "។
កីឡាករនេះបន្តថា៖" នៅថ្ងៃទី២៨ ខែសីហា គេបានចាកចេញ បើគេចាកចេញលឿនជាងនេះ យើងនឹងអាចត្រៀមរៀបចំក្លឹបយើងឲ្យប្រសើរជាងរាល់ថ្ងៃដែរ ព្រោះភ្លាមៗអញ្ចឹង យើងគាំងដែរហ្នឹង "។
Juventus នៅក្នុងពេលនេះកំពុងឈរនៅលំដាប់ថ្នាក់ទី៧ នៅក្នុងការប្រកួត Serie A ដោយមាន១៤ពិន្ទុ៕