• 2021-10-21 13:06:48
  • បាល់ទាត់

​Benzema ជាប់​គុក​ ឬ​រួច​ខ្លួន​ រឿង​​គំរាម​បង្ហោះ​វីដេអូ​រួមរ័ក​ Valbuena នឹង​សម្រេច​ស្អែកនេះ

  • 2021-10-21 13:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema នឹង​ត្រូវ​បាន​តុលា​ការ​ទីក្រុង​ Versailles ប្រទេស​បារាំង​ នឹង​សម្រេច​ឲ្យ​ជាប់​ទោស​ ឬ​ក៏​រួច​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ ស្អែក​នេះ​ក្នុង​រឿងក្ដី​ពាក់ព័ន្ធ​​ចូល​រួម​គំរាម​ទម្លាយ​វីដេអូ​រួមរ័ក​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ខ្លួន​គឺ​ ខ្សែ​បម្រើ​ Mathieu Valbuena កាល​ពី​ឆ្នាំ​២០១៥។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ថ្ងៃនេះ។

កីឡាករ​រូប​នេះ​មិន​បាន​ចូល​បំភ្លឺ​នៅ​ក្នុង​តុលា​ការ​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នៅ​ថ្ងៃ​ពុធ​ ម្សិលមិញ​ទេ​ដោយ​មេធាវី​របស់​គេ​លើ​ឡើង​ក្រោម​មូលហេតុ​ដោយ​សារ​តែ​ជាប់​បំពេញ​កាតព្វកិច្ច​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​។

ទាក់ទង​នឹង​រឿង​ខាង​លើ​នេះ​ Benzema ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​រួម​គំនិត​ជា​មួយ​អ្នក​ស្គាល់​គ្នា​៤នាក់​គឺ​លោក​ Axel Angot លោក​ Mustapha Zouaoui លោក​ Younes Houass និង​លោក​ Karim Zenati។

លោក​ Axel Angot ជា​អ្នក​រក​ឃើញ​វីដេអូ​រួមរ័ក​ Valbuena លើ​ទូរស័ព្ទ​កីឡាករ​នេះ​និង​ចម្លង​មក​ទូរស័ព្ទ​ខ្លួន​ រី​ឯ Zouaoui ជា​អ្នក​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ ប៉ុន្តែ​គេ​ថា​មិន​ដែល​មាន​បំណង​ធ្វើ​អញ្ចឹង​ឡើយ​ រី​ឯ Houass ជា​អ្នក​ថា​ Benzema ពាក់ព័ន្ធ​ និង​ Zenati ជា​អ្នក​អូស​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពាក់​រឿង​ក្ដី​នេះ​។

យ៉ាង​ណា​ក្ដី​ Benzema តែង​តែ​បដិសេធ​ចំពោះ​រឿង​នេះ​រហូត​មក​ តែ​ប្រសិន​បើ​តុលា​ការ​រក​ឃើញ​គេ​ពាក់ព័ន្ធ​ គេ​នឹង​អាច​ជាប់​គុក​ ៥ឆ្នាំ​ និង​បង់​ពិន័យ​ជាង​ ៨៧,០០០ដុល្លារ​​៕

រឿងរ៉ាវខាង​លើលម្អិត៖

ប្រភព៖ BBC | Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់