• 2021-10-21 03:56:15
  • បាល់ទះ

មកស្គាល់យុវជនក្លឹបក្រសួងមហាផ្ទៃ៣រូប ដែលនឹងមានគុណភាព​ល្អនាថ្ងៃអនាគត

  • 2021-10-21 03:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការសាកសួររបស់​ភ្នាក់ងារ​ Sabay ទៅ​កាន់​លោកគ្រូ អ៊ូ សុផល ក្លឹបបាល់ទះក្រសួងមហាផ្ទៃ មានយុវជន៣រូបដែលអាច​នឹងមានគុណភាព​ល្អនាថ្ងៃអនាគត។

លោកគ្រូ អ៊ូ សុផល (ទី១ស្ដាំ)

យុវជន៣រូបនោះមានយុវជន កែវ ស្រេងលីហួរ, មឿន ម៉េងឡាយ និង ខុម ហុងទ្រី។ ចំពោះ​​ កែវ ស្រេងលីហួរ មក​ពី​ខេត្ត​កំពត​ ធ្លាប់ជាយុវជនរបស់​សមាគមន៍​បាល់ទះ​វិសាខា ប៉ុន្តែដោយសារគេមានអាការៈឆាប់ហត់ មិនអាចបន្ត​ការ​ហ្វឹក​ហាត់បានក៏សម្រេចសុំក្លឹបឈប់តែម្ដង។

លោកគ្រូបង្វឹក អ៊ូ សុផល បាន​ឱ្យ​ដឹង​ថា​យុវជនវ័យ១៥ឆ្នាំ កម្ពស់១,៨៨ម៉ែត្រ ចូលហាត់នៅ​ក្លឹប​​ក្រសួងមហាផ្ទៃជំនាញ​ប៉ះសេ ហើយអនាគតគេ​អាចស្នងតំណែង ប៊ន ណារិទ្ធ ​ឬអាចល្អជាងណារិទ្ធទៀតផង។

កែវ ស្រេងលីហួរ

ទី២​យុវជន​ មឿន ម៉េងឡាយ មានកម្ពស់ខ្ពស់ ១,៩៥ម៉ែត្រ អាយុ១៧ឆ្នាំ។ បច្ចុប្បន្ន​គេ​កំពុង​ចាប់​យក​ជំនាញស្មាត់។ ម៉េងឡាយ នៅក្មេងមានគុណភាពល្អ និងលោតបានខ្ពស់។ អនាគតគេអាចនឹងក្លាយជាកីឡាករល្អមួយ​រូប​។

ចំណែកកីឡាករ ខុម ហុងទ្រី ប្រិយមិត្តប្រហែល​ជា​ធ្លាប់ឃើញគេបង្ហាញសមត្ថភាព​ហើយ តាមរយៈការប្រកួត​ក្រៅនិង​ផ្លូវការ ខណៈ​ថ្មីៗនេះគេក៏បានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Special Volleyball Challenge 2021 ​ឱ្យ​ក្រុម​ក្រសួង​មហាផ្ទៃ​ដែរ​។

យុវជន​ មឿន ម៉េងឡាយ

ខុម ហុងទ្រី មានអាយុ១៦ឆ្នាំ កម្ពស់១,៨៩ម៉ែត្រ ហ្វឹកហាត់ជំនាញស្មាត់ឆ្វេង ហើយបើតាមការបញ្ជាក់ពី​គ្រូបង្វឹក​ខាងលើ កីឡាកររូបនេះមាន​ការ​វិវឌ្ឍខ្លួន​លឿន​ ហើយ​យុវជន​មក​ពី​ខេត្ត​កណ្ដាល​​អាច​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​មួយ​រូប​របស់​កម្ពុជា​នា​ថ្ងៃ​អនាគត​៕

ខុម ហុងទ្រី

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់