• 2021-10-21 02:47:10
  • បាល់ទាត់

​មាស​ ចាន់​ណា​ ថា​ទោះ​ផុត​កុង​ត្រា​ពី​ណាហ្គា ​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ពី​បាល់ទាត់​ដែរ​

  • 2021-10-21 02:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក មាស ចាន់ណា នឹង​ផុត​កុង​​ត្រា​​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២១​ ជា​មួយ​ណាហ្គាវើលដ៍​ ប៉ុន្តែ​គ្រូ​បង្វឹក​ដែល​បាន​ចំណាយ​ពេល​២០​ឆ្នាំ​ជា​មួយ​ក្លឹប​នេះ​​ ​​​សន្យា​ថា ​នឹង​មិន​ចាក​ចេញ​ពី​បាល់ទាត់​នៅ​ត្រឹម​នេះ​ឡើយ​ ពោល​លោក​កំពុង​​ពិចារណា​ជា​មួយ​ក្លឹប​ផ្សេង​។

គ្រូ​បង្វឹក​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​លោក​នឹង​មិន​ចាក​ចេញ​ពី​​បាល់​​ត្រឹម​នេះ​ឡើយ ​បើ​ទោះ​បច្ចុប្បន្នមិន​ទាន់​​មាន​ក្លឹប​ថ្មី​​​ដើម្បី​ចូល​ខ្លួន​ដឹក​នាំ​ក៏​ដោយ។ គ្រូ​​​បង្វឹក​ដដែល​បាន​បន្ថែម​ថា បច្ចុប្បន្ន​ក៏​មាន​ក្លឹប​​​​បាន​ទាក់​ទង​មក​ដែរ​តែ​លោក​កំពុង​ពិចារណា។ យ៉ាង​ណា​លោក​​នៅ​តែ​ស្រលាញ់​ចំពោះ​វិស័យ​មួយ​នេះ​ ហើយ​​ចង់​បន្ត​វា​ឲ្យ​បាន​ច្រើន​ឆ្នាំ​ទៀត​​។​

​​​​​លោក មាស ចាន់ណា បាន​ចំណាយ​ពេល​២០​ឆ្នាំ​ជា​មួយ ណាហ្គា ​ដោយ​១៣​​ឆ្នាំ​ក្នុង​នាម​ជា​កីឡាករ និង៧​ឆ្នាំ​​នាម​ជា​គ្រូ​បង្វឹក៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី