• 2021-10-21 01:28:22
  • បាល់ទាត់

Pique ​សង្គ្រោះ Barcelona ​បន្ដ​ក្ដី​សង្ឃឹម​នៅ UCL ​

  • 2021-10-21 01:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Gerard Pique ​រក​បាន​១​គ្រាប់​ជួយ​សង្គ្រោះ​ក្រុម FC Barcelona ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Dynamo Kyiv ​ក្នុង​លទ្ធផល ១-០ ​នៃ​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Barcelona ​ដូច​ដែល​ដឹង​មុន​ការ​ប្រកួត​ហើយ ​ពួកគេ​មិន​អាច​ចាញ់​ប្រកួត​នេះ​បាន​ទេ។ ​ជាក់​ស្ដែង ​ក្រុម​នេះ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ ​ដោយ​ខ្សែ​ការពារ Gerard Pique ​ជា​អ្នក​រក​បាន​១​គ្រាប់​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Dynamo ​បាន​ក្នុង​លទ្ធផល ១-០។ ការ​ទទួល​បាន​៣​ពិន្ទុ​នេះ​ដែរ ​ក៏​ជា​ក្ដី​សង្ឃឹម​ខ្លាំង​សម្រាប់​ក្រុម Barcelona ​ផង​ដែរ ​ដើម្បី​បន្ដ​ប្រជែង​យក​កៅអី​ឡើង​វគ្គ​បន្ដ។

​ខណៈ​ដែល​៣​ប្រកួត ​មាន​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ronald Koeman ​កំពុង​ឈរ​នៅ​លេខ​៣​ក្នុង​តារាង​ពូល E ​។ ​ខណៈ​ដែល​ក្រុម Dynamo ​នៅ​លេខ​២ ​មាន​៤​ពិន្ទុ និង​ក្រុម Bayern Munich ​នៅ​លេខ​១​​មាន​៩​ពិន្ទុ​ពេញ៕

ប្រភព៖ Marca អត្ថបទ៖ យ៉ា ណុត

មតិយោបល់