- 2021-10-20 09:08:04
- បាល់ទះ
ប៊ន ណារិទ្ធ៖ ខ្ញុំពិតជាសប្បាយចិត្តជាមួយការជោគជ័យក្នុងវិស័យបាល់ទះរបស់ គួន ម៉ុម
- 2021-10-20 09:08:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ន ណារិទ្ធ៖ ខ្ញុំពិតជាសប្បាយចិត្តជាមួយការជោគជ័យក្នុងវិស័យបាល់ទះរបស់ គួន ម៉ុម
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗកន្លងទៅអ្នកប៉ះសេរបស់ក្លឹបក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បានបង្ហោះរូបរបស់ខ្លួននិងគួនម៉ុម អបជាមួយសំណេរយ៉ាងខ្លីថា «បងប្អូនរួមផ្ទៃ គាត់ក្លាយជាលំដាប់ A ក្នុងប្រទេស ខ្ញុំជាកីឡាករលំអរតារាង ម្យ៉ាងម្នាក់ទេ Idol»។
ចំពោះសំណេរនេះណារិទ្ធចង់ប្រាប់ថាគេនិងគួនម៉ុម ធ្លាប់ជាមិត្តរួមក្រុមក្នុងក្លឹបក្រសួងមហាផ្ទៃជាមួយគ្នារវាងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ អ្នកប៉ះសេឆ្នើមរូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្ត ពេលដែលឃើញម៉ុមអភិវឌ្ឍខ្លួនបានយ៉ាងលឿន ហើយក្លាយជាកីឡាករលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាបែបនេះ។
អ្នកប៉ះសេដដែលនេះបង្ហើបថា ៖«ពេលដែលគាត់ធ្លាប់ជាមិត្តរួមក្រុម ធ្លាប់ហាត់ជាមួយគ្នា យើងធ្លាប់រស់នៅជាមួយគ្នា មនោរសញ្ចេតនាតែងតែមានហើយ ពាក់នឹងការវិវឌ្ឍខ្លួនរបស់គាត់ គាត់វិវឌ្ឍខ្លួនបានទៅជាកីឡាករលេងតំណាងឱ្យជាតិ ទៅលេងដល់ឥណ្ឌូទៅលេងដល់ថៃ នេះគឺជារឿងមួយដែលសប្បាយចិត្តសម្រាប់ខ្ញុំ អ្នកដែលធ្លាប់ហាត់ជាមួយគ្នា ខ្ញុំពិតជាសប្បាយចិត្តជាមួយការជោគជ័យក្នុងវិស័យបាល់ទះរបស់គាត់»។
ជាចុងក្រោយ ប៊ន ណារិទ្ធ សូមឱ្យកីឡាកររបស់វិសាខា គួន ម៉ុម ខំប្រឹងប្រែងបន្ថែមទៀត និងជូនពរឱ្យកាន់តែទទួលបានជោគជ័យក្នុងវិស័យមួយនេះរហូតទៅ៕