• 2021-10-20 04:29:51
  • បាល់ទះ

នោះ! ក្លឹបបាល់ទះស្នងការ រុះរើកីឡាករទ្រង់ទ្រាយធំដល់ទៅ​៩​នាក់

  • 2021-10-20 04:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចរុះរើកីឡាករទ្រង់ទ្រាយធំកាលពីពេលថ្មីៗ។ នេះបើតាមការឱ្យ​ដឹងពីលោក​គ្រូ សោម ណារិទ្ធ។

ក្រុមបាល់ទះស្នងការ

គ្រូជំនួយក្លឹបស្នងការរូបនេះបានទម្លាយថា កីឡាករដែលក្លឹបជម្រុះចេញមាន៩រូបរួមមាន​ ពៅ សំណាងវេហា, វ៉ាន់ វាសនា, បេន រដ្ឋធានី, ហ៊ង ជីដែន (សុំឈប់), ឌួង សម្បត្តិ (សុំឈប់), អ៊ឺម ណារិទ្ធ (សុំឈប់), ស៊ូ ម៉េងឃាង និង វិន ប្រិមប្រិយ។

ចំពោះកីឡាករដែលក្លឹបរុះរើនេះដែរ លោកគ្រូ សោម ណារិទ្ធ បាន​រៀបរាប់​ទៀត​ថាមកពីពួកគេហាត់មិនឡើង និងមិនគោរពវិន័យ។

ជំហ៊ានបន្ទាប់ក្លឹបកំពុងប្រកាសស្វែងរកកីឡាករវ័យ​មកបំពេញ ក្រោមលក្ខខណ្ឌបេក្ខជនត្រូវមានអាយុក្រោម២២ឆ្នាំ និងមានកម្ពស់ចាប់ពី ១,៨៤ឡើងទៅ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្នក្លឹបស្នងការនៅសល់កីឡាករសំខាន់ៗមួយ​ចំនួន​តួយ៉ាង អ៊ុង សម្បត្តិបញ្ញា (គោ), កែវ សុធារិទ្ធ, ពេជ្រ សុផុន, ទុយ កុលស (យុន), ឌី លីដា (ចាវ), លឹម សុមុន្នី, ឌុក រដ្ឋា, ជិន សារ៉ាត, ជិន ពិសិដ្ឋ (ប៉ោក), សាន ចនវិរៈ និង រ៉ូ ប៊ឺត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់