- 2021-10-20 01:56:46
- បាល់ទាត់
Simeone ខឹងចាញ់មិនចាប់ដៃ Klopp ក្រោយចប់ការប្រកួត
- 2021-10-20 01:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Simeone ខឹងចាញ់មិនចាប់ដៃ Klopp ក្រោយចប់ការប្រកួត
ចន្លោះមិនឃើញ
លោក Diego Simeone អ្នកចាត់ការក្រុមបាល់ទាត់ Atletico Madrid មិនបានចាប់ដៃជាមួយលោក Jurgen Klopp ឡើយក្រោយចប់ការប្រកួត ដែលម្ចាស់ផ្ទះក្រុមរបស់អេស្ប៉ាញមួយនេះចាញ់ Liverpool ៣-២ ក្នុងការប្រកួត UEFA Champions League យប់មិញ។
ក្រោយចប់ការប្រកួត Simeone បានរត់ចូលបន្ទប់យ៉ាងលឿន ហើយមិនបានចាប់ដៃជាមួយលោក Klopp ដែលជា អ្នកចាត់ការក្រុម Liverpool ឡើយ។ ការរត់ចូលបន្ទប់ប្ដូរសំលៀកបំពាក់មិនព្រមចាប់ដៃជាមួយ Klopp ដោយសារអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនហាក់មិនពេញចិត្តចំពោះលទ្ធផលដែលអាជ្ញាកណ្ដាលសម្រេចផ្ដល់កាតក្រហមដល់ Antoine Griezmann និង ការផ្ដល់បាល់ពិន័យ១១ម៉ែត្រនាទីទី៧៨ ដល់ Liverpool ។
ទាក់ទងការមិនចាប់ដៃនេះ លោក Klopp បាននិយាយថា លោកមិនមានរឿងអីត្រូវខឹងឡើយ ពីព្រោះនេះជាការអារម្មណ៍ដែលក្រុមរបស់ខ្លួនបរាជ័យក្នុងការប្រកួតដ៏សំខាន់។ រំលឹកថាក្រោយចប់ការប្រកួតនៃវគ្គសន្សំពិន្ទុនេះ Liverpool បានឈរចំណាត់ថ្នាក់លេខ១ក្នុងពូល B នៃព្រឹត្តិការណ៍ UCL ខណៈដែល AT ស្ថិតនៅលេខ២ដោយមាន៤ពិន្ទុ៕
ទស្សនាវីដេអូ Hіghlіghts