• 2021-10-19 13:41:46
  • បាល់ទាត់

Bartomeu ថា​ Barca អាច​ទិញ​យក​ Mbappe ​តែ​បែរ​ជា​យក​ Dembele វិញនៅ​ឆ្នាំ​២០១៧

  • 2021-10-19 13:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Josep Maria Bartomeu អតីត​ប្រធាន​ក្លឹប​ Barcelona បាន​ទម្លាយ​ទៅ​កាន់​សារព័ត៌មាន​ Esport3 កាល​ពី​ម្សិលមិញ​នេះ​ថា​កាល​ពី​ឆ្នាំ​២០១៧ ក្លឹប​លោក​អាច​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Kylina Mappe បាន​តែ​ក្រុម​គ្រូ​បង្វឹក​បែរ​ជា​រើស​យក​ខ្សែ​ប្រយុទ្ធ​ Ousmane Dembele ទៅ​វិញ​។

លោក​ ​Bartomeu បាន​និយាយ​ថា​៖" កាល​ហ្នឹង​រឿង​សម្រេច​ទិញ​យក​ Mbappe គឺ​បាន​ដល់​កន្លែង​សម្រេច​ចិត្ត​របស់​ Barca ហើយ​។ ប៉ុន្តែ​ក្រុម​គ្រូ​បង្វឹក​សម្រេច​ចង់​បាន​ Dembele វិញ​ព្រោះ​ពួក​គេ​ចង់​បាន​កីឡាករ​ម្នាក់​ ដែល​អាច​លេង​បើក​ផ្លូវ​ឲ្យ​ក្រុម​បាន​ "។

អតីត​ប្រធាន​ក្លឹប​រូប​នេះ​ក៏​ទទួល​ស្គាល់​ផង​ដែរ​ ការ​ទិញ​យក​កីឡាករ​របស់​ Barca មួយ​ចំនួន​គឺ​មិន​ជោគជ័យ​នោះទេ​ ដោយ​វា​ខុស​ពី​ការ​រំពឹង​ទុក​របស់​ក្លឹប​ ដែល​គិត​ជា​មួយ​គ្នា​កន្លង​មក​។ ជាក់​សែង​នៅ​ឆ្នាំ​២០១៧នោះ​ ការ​ទិញ​យក​ Philippe Coutinho ក៏​មិន​នាំ​ភាព​ជោគជ័យ​ប៉ុន្មាន​ដែរ​ដល់​ក្លឹប​។

មក​ទល់​នឹង​ពេល​នេះ​ Dembele មិន​សូវ​នាំ​ភាព​ជោគ​ជ័យ​ប៉ុន្មាន​ទេ​ដល់​ Barca ដោយ​សារ​តែ​មាន​បញ្ហា​របួស​ច្រើន​ ខណៈ​ Mbappe វិញ​ជា​កំពូល​កីឡាករ​របស់​ PSG ដែល​ឡើង​តម្លៃ​ខ្លួន​ដល់​ជាង​ ១៨៦លាន​ដុល្លារ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី