• 2021-10-19 12:20:11
  • បាល់ទាត់

Modric មិន​ពេញ​ចិត្ត​នឹង​គម្រោង​ប្រកួត​​ World Cup រៀងរាល់​២ឆ្នាំ​ម្ដង​របស់​ FIFA

  • 2021-10-19 12:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Luka Modric បាន​បង្ហាញ​ភាព​​មិន​ពេញ​ចិត្ត​នឹង​គម្រោង​ប្រកួត​ World Cup រៀងរាល់​២ឆ្នាំ​ម្ដង​ ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​។

Modric បាន​លើក​ឡើង​ថា​៖" សម្រាប់​ខ្ញុំ​ ប្រកួត World Cup រៀង​រាល់​២ឆ្នាំ​ម្ដង​ ដូច​ជា​មិន​ត្រឹម​ត្រូវ​ អត់​សម​ហេតុផល​សោះ​។ ច្បាស់​ណាស់​ធ្វើ​អញ្ចឹង​វា​ពិសេស​ ព្រោះ​ម្នាក់ៗ​ធ្លាប់​រង់​ចាំ​ប្រកួត​ហ្នឹង​រហូត​ដល់​ ៤ឆ្នាំ​ម្ដង​ឯណោះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពួក​គេ​អត់​ដែល​បាន​សួរ​នាំ​ចិត្ត​កីឡាករ​ពី​រឿង​ហ្នឹងសោះ​។ ពួក​គេ​ព្យាយាម​ធ្វើ​រឿង​ហ្នឹង​ឡើង​ ដោយ​មិន​បាន​សួរ​កីឡាករ​ជា​មុន​សិន​។ និយាយ​ឲ្យ​ស្មោះ​ទៅ​ ខ្ញុំ​អត់​ចង់​មើល​ World Cup រៀងរាល់​២ឆ្នាំ​ម្ដង​នោះ​ទេ​ "។

សូម​រំលឹកផង​ដែរ​ថា​ គម្រោង​ចង់​ផ្លាស់​ប្ដូរ​ឲ្យ​មាន​ការ​ប្រកួត​ World Cup របស់​ FIFA ពី​៤ឆ្នាំ​ម្ដង​ ទៅ​២ឆ្នាំ​ម្ដង​ ផ្ដួចផ្ដើម​ឡើង​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដោយ​គម្រោង​នេះ​ត្រូវ​បាន​លោក​ Arsene Wenger គាំទ្រ​ ខណៈ​ដែរ​អ្នក​គាំទ្រ​បាល់ទាត់​ អ្នក​វិភាគ​ជា​ច្រើន​ ក៏​ដូច​ជា​ UEFA, CONMEBOL ក៏​ដូច​ជា​ គណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ បានធ្វើការ​រិះ​គន់​ និង​មិន​ពេញ​ចិត្ត​គម្រោង​មួយ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់