- 2021-10-19 11:45:43
- បាល់ទាត់
DJ ម្នាក់អះអាងថា សុខៗត្រូវបាន Conor វៃបែកមាត់ និងបាក់ខ្ទង់ច្រមុះ ក្រោយផឹកស៊ីជុំគ្នា ៣ម៉ោង
- 2021-10-19 11:45:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ ម្នាក់អះអាងថា សុខៗត្រូវបាន Conor វៃបែកមាត់ និងបាក់ខ្ទង់ច្រមុះ ក្រោយផឹកស៊ីជុំគ្នា ៣ម៉ោង
ចន្លោះមិនឃើញ
លោក Francesco Facchinetti ដែលជា DJ ម្នាក់នៅប្រទេសអ៊ីតាលី បាននិយាយប្រាប់សារព័ត៌មាន Daily Mail ម្សិលមិញថា ខ្លួនសុខៗត្រូវបានកំពូលកីឡាករវៃបុក Conor McGregor វៃមួយដៃចំកណ្ដាលមុខ បណ្ដាលឲ្យបែកមាត់ និងបាក់ខ្ទង់ ក្រោយផឹកស៊ីជុំគ្នាអស់ជាងបីម៉ោង នៅសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
រឿងរ៉ាវដំបូងកើតឡើងកាលពីម្សិលមិញដោយ Conor បានផ្ងើរសារណាត់តារាស្រីអាមេរិក អ្នកស្រី Bella Thorne និងប្ដីរបស់អ្នកស្រីគឺលោក Ben Mascolo មកជួបជុំជប់លៀងនៅពាក់កណ្ដាលយប់អាធ្រាត្រនៅឯសណ្ឋាគារខាងលើក្នុងកំឡុងពួកគេទាំងពីរកំពុងមើលកុន។ ដោយសារតែលោក Facchinetti និងភរិយាបានក៏បានមើលកុនជាមួយពួកគេទាំងពីរ ក៏បានបបួលនាំគ្នាមកជប់លៀងជាមួយ Conor ទាំងអស់គ្នាតែម្ដង។
លោក Facchinetti បានលើកឡើងថា៖" ដំបូងៗ Conor និងមិត្តភ័ក្ដិគេ៤នាក់ផ្សេងទៀតរួសរាយរាក់ទាក់ណាស់។ ពួកយើងនិយាយជាមួយគ្នាពីនេះពីនោះរហូតដល់ ៣ម៉ោងឯណោះ។ ពួកយើងបានប្ដូរលេខទូរស័ព្ទជាមួយគ្នាទៅវិញមក ចាកស្រាឲ្យគ្នាទៅវិញមក។ និយាយទៅពិធីជប់លៀងហ្នឹង គឺថាអស្ចារ្យ និងសប្បាយរីករាយណាស់ "។
ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលនៅម៉ោង៣ទៀបភ្លឺក្រោយ Bella និងប្ដីបានសុំចាកចេញទៅមុន ដោយសារត្រូវមានកម្មវិធី ហើយលោក Facchinetti ក៏បានថា គេនិង ភរិយានឹងនៅជប់លៀងបន្ត។ មួយរំពេចនោះក៏ស្រាប់តែ Conor ខឹងនិងបានវៃ DJ រូបនេះមួយដៃស្ដាំចំកណ្ដាលមុខពេញទំហឹងតែម្ដង ដែលបណ្ដាលឲ្យលោកបែកឈាមពេញមាត់និង បាក់ខ្ទង់ច្រមុះ ដែលធ្វើឲ្យម្នាក់ៗនៅក្នុងកម្មវិធីស្លន់ស្លោជាខ្លាំង។
ក្រោយមកលោក Facchinetti ក៏បានទៅដាក់ពាក្យបណ្ដឹង និងសង្ឃឹមថាសមត្ថកិច្ចនឹងចាត់ការឆាប់ៗ ដោយលោកប្ដឹងនេះ មិនចង់មានបំណងអ្វីឡើយ គ្រាន់តែចង់ឲ្យ Conor រាងចាល និងឈប់ប្រព្រឹត្តបែបនេះ។
គួរបញ្ជាក់ផងដែរ មកទល់នឹងពេលខាង Daily Mail មិនទាន់អាចសុំការសាកសួរពី Conor នៅឡើយទេ ហើយនេះក៏មិនមែនលើកទីមួយដែរសម្រាប់ Conor ធ្វើរឿងនេះ ដោយគេក៏ធ្លាប់វាយមនុស្សចាស់ម្នាក់ដែរ កាលពី៣ឆ្នាំមុន ក្រោយមិនព្រមផឹកជាមួយគេ៕