• 2021-10-19 07:58:52
  • បាល់ទាត់

មាស ចាន់ណា ចេញ យ៉ាទី ដាក់ប៉ុន្មានម៉ាត់នេះ Fan ពេញចិត្តស្កូក

  • 2021-10-19 07:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ក្លឹប​ណាហ្គា​វើលដ៍​ប្រកាស​ពី​ការ​ចាកចេញ​របស់​លោក មាស ចាន់ណា កីឡាករ​ជា​ច្រើន​បាន​បង្ហាញ​ការ​សោកស្ដាយ និង​បាន​សរសេរ​សារ​​​លើកទឹកចិត្ត ហើយ​ជូនពរឱ្យ​លោក​ជោគជ័យ​ការងារ​ថ្ងៃ​អនាគត។

ចំណោម​នោះអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​របស់​ខ្លួននូវ​ពាក្យពេចន៍​មួយ​ចំនួនដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ជាច្រើន​ ពេញ​ចិត្ត​ពេញ​ថ្លើម បង្ហាញ​តាម​រយៈ​ប្រអប់​ខំមិន។

យ៉ាទី បាន​សរសេរ​ថា ៖«បងប្រុសតែងតែប្រាប់ប្អូនធ្វើជាមនុស្សត្រូវតែមានភាពស្មោះត្រង់។ ទោះជាគេធ្វើអាក្រក់ដាក់យើងក៏ដោយ....តែយើងនៅតែប្រកាន់ខ្ជាប់ភាពស្មោះត្រង់ជានិច្ច។ ទោះបីទៅដល់ទីណាក៏មិនសាបសូន្យ។ អរគុណបង Channa Meas!»។

អតីត​ជម្រើសជាតិ​កម្ពុជា ស៊ូ យ៉ាទី បានចេញ​ពី​ក្លឹប​នាគខៀវ​បឹងកេត​ ទៅ​ចូល​រួម​ជាមួយ​លោក មាស ចាន់ណា នៅ​ណាហ្គាវើលដ៍​នៅ​ឆ្នាំ​២០១៨ រហូត​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់