• 2021-10-19 07:06:32
  • បាល់ទះ

លោកគ្រូ មាស ចាន់ណា នឹងចែកផ្លូវជាមួយណាហ្គានៅចុងខែនេះ

  • 2021-10-19 07:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ មាស ចាន់ណា នឹងត្រូវចាកចេញពី​ណាហ្គាវើលដ៍នៅចុងខែតុលានេះ បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់។ នេះបើតាមការប្រកាសរបស់​ក្លឹប​ណាហ្គាវើលដ៍នៅថ្ងៃនេះ។

ក្លឹបជើងឯកលីគកំពូលកម្ពុជា៣សម័យកាល បានសរសេរលើ​ផេក​ផ្លូវការ​ខ្លួន​ថា​ ៖«លោកមាស ចាន់ណានឹងត្រូវចាកចេញពីក្លឹបនៅចុងខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍សូមថ្លែងអំណរគុណចំពោះគាត់ដែលបានបំពេញការងារសំរាប់ក្លឹបរបស់យើងកន្លងមកទាំងជាកីឡាករ និងជាគ្រូបង្វឹកផង។ យើងសូមជូនពរឱ្យគាត់បន្តទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគត»។

គួរ​បញ្ជាក់​ថា​មក​ទល់​នឹង​ពេល​នេះ គឺ២០ឆ្នាំហើយ ដែល​លោក​ មាស ចាន់​ណា រួម​រស់​ជាមួយ​ណាហ្គា​វើលដ៍ ពោល​១៣ឆ្នាំជាកីឡាករ និង៧ឆ្នាំជាគ្រូបង្វឹក៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់