/Visakha-V/VSK-1/616e4b66b02d4_1634618160_medium.jpg)
- 2021-10-19 04:45:07
- បាល់ទះ
ពិតជាខ្លាំងមែន! សឿន ហេង វាយសេវាលោតគប់លឿនធ្ងន់ល្អណាស់!
- 2021-10-19 04:45:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាខ្លាំងមែន! សឿន ហេង វាយសេវាលោតគប់លឿនធ្ងន់ល្អណាស់!
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការប្រកួតកីឡាបាល់ទះ Special Volleyball Challenge 2021 ដែលបញ្ចប់ទៅថ្មីៗនេះ សឿន ហេង បានបង្ហាញសមត្ថភាពវាយសេវាលឿនហើយធ្ងន់ល្អ ហើយថែមទាំងឈ្នះពានកីឡាករវាយសេវាល្អជាងគេទៀតផង។
បើតាមការសាកសួរ សឿន ហេង ទើបវាយសេវាលោតគប់ខ្លាំងនៅឆ្នាំនេះប៉ុណ្ណោះ ខណៈគេចេះវាយសេវាប្រភេទេនេះតាំងពីអំឡុងឆ្នាំ ២០១៦-២០១៧ ប៉ុន្តែគុណភាពសមល្មមអាចទទួលយកបាន។
កីឡាករវិសាខារូបនេះបានប្រាប់ Sabay ថា ៖«...ខ្ញុំលោតខ្លាំងទើបឆ្នាំហ្នឹងដែរហ្នឹងបង ព្រោះពីមុនៗមកខ្ញុំចេះវ៉ៃសឺវីសគប់ហ្នឹង ប៉ុន្តែមិនខ្លាំងទេ ប៉ុន្តែវាម៉ាល្មមៗ»។
កីឡាករមានដើមកំណើតមកពីខេត្តព្រៃវែងបន្ថែមថា រូបគេមានសេវាល្អដោយសារទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អពីសមាគមន៍បាល់ទះវិសាខា។
សេវាលោតគប់នេះ ទាមទារឱ្យកីឡាករច្បាស់ប្រអប់ដៃ ចេះលោតយោងខ្លួន ចេះបោះបាល់ និងចេះប្រើចង្កេះជាដើម។ និយាយរួមត្រូវចេះសឹងតែទាំងអស់តែម្ដង។ បើចង់វាយសេវានេះបានល្អ កីឡាករត្រូវមានទំនុកចិត្ត១០០% ទើបសេវាចេញលឿនហើយធ្ងន់ល្អ និងមិនងាយខូច។ នេះបើតាមសម្ដីរបស់កីឡាករកម្ពស់ ១,៨៣ម៉ែត្រ កើតនៅឆ្នាំ១៩៩៩៕