- 2021-10-18 13:33:17
- បាល់ទាត់
Mourinho ចាកចេញពីប្រកួតដោយទឹកមុខមួម៉ៅខ្លាំង ក្រោយចាញ់ Juventus ទាំងមិនអស់ចិត្ត
- 2021-10-18 13:33:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ចាកចេញពីប្រកួតដោយទឹកមុខមួម៉ៅខ្លាំង ក្រោយចាញ់ Juventus ទាំងមិនអស់ចិត្ត
ចន្លោះមិនឃើញ
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បានបង្ហាញទឹកមុខយ៉ាងមួម៉ៅខ្លាំងបំផុត ក្រោយក្រុមលោកចាញ់ប្រកួតនឹងក្លឹប Juventus ក្នុងលទ្ធផល ១-០ ទាំងមិនអស់ចិត្តនៅក្នុងថ្ងៃនេះ(ម៉ោងកម្ពុជា)។
នៅក្នុងប្រកួតខាងលើ Juventus បានចូលស៊ុតចូលមួយគ្រាប់នៅនាទីទី១៦ ដោយខ្សែប្រយុទ្ធ Moise Kean លុះក្រោយមកនៅកំឡុងនាទីទី៤៣ ខាង Roma ក៏បានស៊ុតចូលមួយគ្រាប់ ប៉ុន្តែអាជ្ញាកណ្ដាលមិនឲ្យ ដោយឲ្យស៊ុតប៉េណាំងទីប៉ះប៉ូវវិញ ប៉ុន្តែខ្សែបម្រើ Jordan Veretout ស៊ុតមិនចូល។
ដោយសារបញ្ហាមិនឲ្យគ្រាប់នេះហើយធ្វើឲ្យ Mourinho មិនសប្បាយចិត្តជាខ្លាំង និងលើកម្រាមបី ឌឺដងដល់អ្នកគាំទ្រ Juventus ដែលតំណាងឲ្យកាលលោកធ្លាប់ដឹកនាំក្លឹប Inter Milan ឈ្នះពាន៣ ធំៗក្នុងឆ្នាំតែមួយ។
មួយវិញទៀតលោកក៏បានឌឹដងក្រុម Juventus កំសាកផងដែរដោយលោកបាននិយាយ៖" ពាក្យទាំងអស់ដែល Juventus បាននិយាយក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដែលយើងបានឮសង្ឃឹមថា ពួកគេនឹងនិយាយជាសាធារណៈ។ ពួកគេដឹងថាពួកគេពិបាកលេងទប់ទល់នឹងយើងណាស់។ និយាយទៅខ្ញុំធ្លាប់ឈ្នះប្រកួតនៅនេះកាលពីប៉ុន្មានឆ្នាំមុន ទាំងដែលលេងមិនសូវបានល្អ តែថ្ងៃនេះយើងលេងបានល្អ បែរជាចាញ់ទៅវិញ "។
Roma នៅក្នុងពេលនេះកំពុងឈរនៅលើចំណាត់ថ្នាក់ទី៤ ក្នុងការប្រកួត Serie A ដោយមាន ១៥ពិន្ទុ ខណៈ Napoli ជាអ្នកនាំមុខនៃការប្រកួតលីគកំពូលនេះ មាន២៤ពិន្ទុ៕