• 2021-10-18 11:26:40
  • បាល់ទាត់

Benzema ចង់​ឈ្នះ​ពាន​ Ballon d'Or នៅ​ Real ដូច​ Idol ​របស់​គេ​ទាំង​ពីរ​រូប​នេះ​

  • 2021-10-18 11:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Canal+ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​ឈ្នះ​ពាន​ Ballon d'Or នេះ​នៅ​ក្លឹប​ Real Madrid ​ដូច​ Idol របស់​គេ​ទាំង​ពីរ​រូប​នេះ​ដែរ​គឺ​អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Ronaldo និង​អតីត​ខ្សែ​បម្រើ​ Zinedine Zidane ។

Benzema បាន​និយាយ​ថា​៖" សួរ​ថា​ខ្ញុំ​ចង់​ឈ្នះ​ពាន​ Ballon d'Or អត់? ច្បាស់​ណាស់​ពិត​ជា​ចង់​ ព្រោះ​នេះ​ក្ដី​ប្រាថ្នា​មួយ​ ដែល​ខ្ញុំ​ចង់​សម្រេច​ឲ្យ​បាន​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ​។ ពិត​ណាស់​ កាល​ពី​ខ្ញុំ​នៅក្មេង ខ្ញុំមាន​ក្ដី​ស្រមៃ​ច្រើន​ណាស់​ "។

កីឡាករ​នេះ​បន្ត​ថា​៖" Idol ទាំង​ពីរ​របស់​ខ្ញុំ​មិន​ថា​ R9 ឬ​ Zidane ទេ​។ ពួក​គាត់​សុទ្ធ​តែ​ធ្លាប់​មក​លេង​នៅ​ Real Madrid នេះ​ហើយ​ឈ្នះ​ពាន​ Ballon d'Or នេះ​។ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ចង់​បាន​ដូច​ពួក​គាត់​ដែរ​។ តែ​នៅ​ក្នុង​ថ្ងៃ​នេះ​ ខ្ញុំ​នៅ​មិនឆ្ងាយ​ពី​ពាន​មួយ​នេះ​ទេ​ "។

សូម​រំលឹក​ផង​ដែរ​ថា​ Benzema ជាប់​នៅ​ក្នុង​បញ្ជី​បេក្ខជន​ ដែល​អាច​ឈ្នះ​ពាន​ Ballon d'Or ឆ្នាំ​២០២១នេះ​ ខណៈ​ដែរ​កីឡាករ​នេះ​មិន​ទាន់​ឈ្នះ​ពាន​នេះ​ម្ដង​ទេ​តាំង​ពី​ចាប់​ជា​កីឡាករ​បាល់ទាត់​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០០៥មក៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់