- 2021-10-18 07:00:28
- បាល់ទះ
ស្នាលេខ២០ មិននឹកស្មានខ្លួនឈ្នះពានច្រើនបែបហ្នឹង
- 2021-10-18 07:00:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាលេខ២០ មិននឹកស្មានខ្លួនឈ្នះពានច្រើនបែបហ្នឹង
ចន្លោះមិនឃើញ
ស្មាត់មានដើមកំណើតមកពីខេត្តបាត់ដំបង វឿន វាសនា ឬស្នាលេខ២០បានឱ្យដឹងថា រូបគេសប្បាយចិត្តជាខ្លាំងដែលក្រុមបាល់ទះវិសាខាឈ្នះជើងឯកពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 និងមិននឹកស្មានគេឈ្នះពានដល់ទៅ៣បែបនេះទេ។
ស្មាត់កម្ពស់១,៩៤ម៉ែត្រវ័យ២០ឆ្នាំ បានទម្លាយថា ៖«បាទបងនិយាយទៅគឺសប្បាយខ្លាំងមែនទែនបង ព្រោះអីយើងមិននឹកស្មានថាយើងបានដល់ទៅបីហ្នឹងអ៊ីចឹងណា ហើយយើងមិននឹកស្មានថាអ្វីដែលយើងខំប្រឹងប្រែង ហើយអាចយកមកបញ្ចេញសមត្ថភាព ហើយទទួលបានលទ្ធផលល្អឥតខ្ចោះអ៊ីចឹងបង»។
បន្ទាប់ពីជួយក្រុមឈ្នះជើងឯក ពានរង្វាន់ឯកត្តជនដែលកីឡាករជម្រើសជាតិបាល់ទះលើក្ដារកម្ពុជារូបនេះទទួលបានមាន ពានកីឡាករវាយសេវាល្អជាងគេ ពានកីឡាករធ្វើរនាំងល្អជាងគេ និងពានកីឡាករឆ្នើម។
ពានរង្វាន់ឯកត្តជនមាន៦ពានដូចជា កីឡាករវាយប្រយុទ្ធល្អជាងគេ ពានកីឡាករធ្វើរនាំងល្អជាងគេ ពានកីឡាករលើកល្អជាងគេ ពានកីឡាករវាយសេវាល្អជាងគេ ពានកីឡាករឆ្នើម និងពានក្រុមលេងយុទ្ធធម៌។ ចំពោះប្រាក់រង្វាន់ពានឯកត្តជននីមួយៗ អ្នកឈ្នះទទួលបាន ៤០ម៉ឺនរៀល។
គួរបញ្ជាក់ថា ក្រុុមវិសាខាបានលេខ១ ក្រុម PS Concrete បានលេខ២ និងលេខ៣បានលើក្រុមក្រសួងមហាផ្ទៃ។ ក្រុមជើងឯកទទួលបាន ១០លានរៀល ជើងឯករង ៨លានរៀល ខណៈក្រុមចំណាត់ថ្នាក់លេខ៣ទទួលបាន ៦លានរៀល៕