- 2021-10-14 07:07:37
- បាល់ទាត់
បើការចរចាប្រសើរ Real អាចយកបានទាំង Mbappe&Pogba ដោយមិនចំណាយ១សេន
- 2021-10-14 07:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើការចរចាប្រសើរ Real អាចយកបានទាំង Mbappe&Pogba ដោយមិនចំណាយ១សេន
ចន្លោះមិនឃើញ
ក្លឹប Real Madrid មានទំនុកចិត្តអាចយកបាន Paul Pogba និង Kylian Mbappe ដោយមិនចំណាយអស់មួយសេននៅរដូវក្ដៅក្រោយ។
កុងត្រាខ្សែបម្រើរបស់ក្លឹប Manchester United នៅកីឡដ្ឋាន Old Trafford នឹងអស់នៅបញ្ចប់រដូវកាលនេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រទេសអេស្ប៉ាញនិយាយថា Real Madrid ជឿជាក់ ពួកគេអាចនាំយកកីឡាករវ័យ២៨ឆ្នាំមកកាន់ទឹកដី Bernabeu បាន ក្រោយចាប់អារម្មណ៍អស់ជាច្រើនឆ្នាំ។
Real ក៏សង្ឃឹមអាចយកបានកីឡាករសញ្ជាតិបារាំងម្នាក់ទៀតគឺ Kylian Mbappe ពីក្លឹប Paris Saint-Germain ដូចគ្នា។ Mbappe ក៏នឹងអស់កុងត្រាជាមួយ PSG នៅបញ្ចប់រដូវកាលនេះដូចគ្នា។ កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅ កីឡាករវ័យ២២ឆ្នាំបានសុំ PSG ចាកចេញ ដោយសារតែគេចង់ឲ្យក្លឹបទទួលបានប្រាក់ខ្លះពីថ្លៃខ្លួនរបស់គេ។
យ៉ាងណា PSG មិនព្រមលក់ Mbappe ឡើយ ដោយឲ្យគេលេងនៅរដូវកាលចុងក្រោយ និងបន្តបញ្ចុះបញ្ចូលឲ្យបន្ថែមកុងត្រាថ្មីជាមួយថ្លៃនឿយហត់ដ៏ខ្ពស់។ ប៉ុន្តែក្នុងកាលៈទេសៈ Pogba និង Mbappe មិនព្រមបន្តកុងត្រាថ្មី មានន័យថាពួកគេនឹងទំនេរគ្មានក្លឹបលេង ពេលបញ្ចប់រដូវកាលនេះ។ ហើយវាជាឱកាសសម្រាប់ Real ចរចាយកកីឡាករទាំងពីរដោយគ្មានតម្លៃខ្លួន៕