• 2021-10-14 03:53:30
  • បាល់ទាត់

ឆាប់​ៗ​ខាង​មុខ​​តម្លៃ​ខ្លួន​​ទិញ​ផ្ដាច់​កុងត្រា​របស់ Pedri នឹង​​ឡើង​ដល់​៥០៩​លាន​ផោន

  • 2021-10-14 03:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​វ័យ​ក្មេង​ Pedri គ្រោង​នឹង​​បន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona ដល់​ឆ្នាំ​២០២៦ ដែល​មាន​តម្លៃ​​ទិញ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៥០៩​លាន​ផោន​ឯណោះ។

កីឡាករ​វ័យ​១៨​ឆ្នាំ​ដែល​បង្ហាញ​ខ្លួន​​បាន​ជាង​៥០​ប្រកួត​ឲ្យ Barcelona នៅរដូវកាល​ដំបូង​ក្នុងឈុត​ធំកាល​ពី​រដូវ​កាល​មុន ត្រូវ​បាន​​ទាក់ទង​ផ្ទេរ​ចេញ​​ពី​ក្លឹប ដោយ​សារ​តែ​កុងត្រា​របស់​គេ​នឹង​​អស់​ពេល​ចប់​រដូវ​កាល​នេះ។ Barca ពេល​នេះ​កំពុង​ជួប​វិបត្តិ​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា Lionel Messi និង Antoime Griezmann ចាកចេញ​ពី​​ក្រុម ដោយ​សារ​តែ​ក្លឹប​ជំពាក់​លុយ​គេ​ច្រើន​ពេក។

ប្រភព​ពី Goal បាន​ឲ្យ​ដឹង​ថា Barca ទទួល​បាន​ដំណឹង​ល្អ បន្ទាប់​ពី Pedri បាន​ប្រាប់​ពួក​គេ​ថា គេ​​នឹង​​ប្ដេជ្ញា​​បន្ត​អាជីព​នៅ Camp Nou ជាមួយ​កុងត្រា​យូរអង្វែង។ កុងត្រា​ថ្មី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​របស់ Pedri កើន​ឡើង​នោះ​ទេ សូម្បី​តែ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា (Release Clause) ក៏​ឡើង​ខ្ពស់​ដែរ​ដល់​ទៅ​៥០៩​លាន​ផោន។

ការ​ដែល Barcelona គ្រោង​តំឡើង​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់ Pedri ខ្ពស់​បែប​នេះ​ដើម្បី​បង្ការ​ពី​​ក្លឹប​ធំ​ៗ​ដូច​ជា Manchester City និង PSG ឆក់​យក​កីឡាករ​របស់​​ពួក​គេ​ទៅ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់