• 2021-10-14 01:50:43
  • បាល់ទាត់

Werner ជា​គោលដៅ​ថ្មី​មួយ​ទៀត ដែល Newcastle ចង់​បាន​នៅ​ខែ​មករា

  • 2021-10-14 01:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​ថ្មី Newcastle ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​​ខ្សែ​ប្រយុទ្ធ Timo Werner របស់ Chelsea បន្ទាប់​ពី​មាន​ម្ចាស់​ក្លឹប​ថ្មី។

Newcastle បាន​ក្លាយ​ជា​​ក្លឹប​​អ្នក​មាន​ថ្មី​មួយ​ទៀត​ក្នុង​ពិភពលោក ក្រោយ​ព្រះអង្គម្ចាស់​ Mohammed bin Salman ទិញ​ក្លឹប​នេះ​ក្នុង​តម្លៃ​៣០៥​លាន​ផោន ពី​ម្ចាស់​ក្លឹប​ចាស់ Mike Ashley។ ពេល​នេះ​ក្លឹប​រហស្សនាម​សារិកា​ព្រៃ​​កំពុង​សម្លឹង​​​មើល​កីឡាករ​ល្អ​ៗ​​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​ដើម្បី​រៀបចំ​ក្រុម​ឲ្យ​ខ្លាំង​ជាង​មុន។

ខ្សែ​ប្រយុទ្ធ Werner បាន​ក្លាយ​ជា​គោលដៅ​​ថ្មី​មួយ​ទៀត ដែល Newcastle កំពុង​ចង់​បាន។ Chelsea បាន​ទិញ​កីឡាករ​​វ័យ​២៥​ឆ្នាំ​កាល​ពី​ខែ មិថុនា ឆ្នាំ ២០២០ ក្នុង​តម្លៃ​ខ្លួន​៤៨​លាន​ផោន។ យ៉ាណាមិញ គេ​ហាក់​បង្ហាញ​ទម្រង់​លេង​មិន​​បាន​ល្អ ដូច​កាល​នៅ​លេង​នៅ Leipzig សោះ។

ដោយ​សារ​ការ​លេង​មិន​ល្អ​នេះ​ហើយ Chelsa បាន​សម្រេច​ចិត្ត​ទិញ Romelu Lukaku ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​ក្លឹប​៩៧,៥​លាន​ផោន​កាល​ពី​រដូវ​ក្ដៅ ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់