• 2021-10-14 01:38:16
  • បាល់ទាត់

គ្រូ PSG ​ថា​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ចង​ជើង Mbappe ​ឱ្យ​បាន​

  • 2021-10-14 01:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Mauricio Pochettino ​បាន​និយាយ​ថា​ក្រុម PSG ​របស់​លោក​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក្សា​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ឱ្យ​បាន​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

Mbappe ​មាន​បំណង​ចង់​ចាកចេញ​ពី​ក្រុម PSG ​ហើយ​កុងត្រា​របស់​គេ​វិញ​ក៏​នៅ​សល់​ត្រឹម​រដូវ​កាល​នេះ​ទៀត​ទេ។ បើ​ទោះ​ជា​កន្លង​មក PSG ​បាន​ព្យាយាម​បន្ដ​កុងត្រា​ថ្មី​ឱ្យ​គេ​ក្ដី ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ ដោយសារ​សាមី​ខ្លួន​មិន​ព្រម​។ ​ប្រភព​ជា​ច្រើន​ជឿ​ជាក់​ថា​កីឡាករ​បារាំង​នេះ​ចង់​ចាកចេញ​ពី​បារាំង ​ដើម្បី​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​របស់​អេស្ប៉ាញ។

​តែ​បើ​តាម​សម្ដី​របស់​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​វិញ ​បាន​អះអាង​ថា​ក្រុម​របស់​លោក​នឹង​ធ្វើ​គ្រប់​យ៉ាង​មិន​ឱ្យ Mbappe ​ដើរ​ចេញ​នោះ​ទេ។ ​រូបគេ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម ហើយ​រហូត​មក​ដល់​ពេល​នេះ ​រូបគេ​ក៏​ខិតខំ​ប្រឹង​លេង ​មិន​មាន​អ្វី​ប្រែប្រួល​ដែរ។ ដូច្នេះ ​ក្រុម PSG ​នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ដើម្បី​រក្សា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ឱ្យ​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់