• 2021-10-13 14:08:11
  • បាល់ទាត់

Werner ឆ្លើយ​តប​ទៅ​នឹង​ការ​​រិះគន់​វិញ​ ក្រោយ​ស៊ុត​ចូល​៤គ្រាប់​ ក្នុង​៥ប្រកួត​ចុង​ក្រោយ​

  • 2021-10-13 14:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Timo Werner បាន​ធ្វើ​ការ​ឆ្លើយ​នឹង​ការ​រិះគន់​វិញ​ទៅ​លើ​សមត្ថភាព​របស់​គេ​កន្លង​មក​ ក្រោយ​ស៊ុត​ចូល​ ៤គ្រាប់​ ក្នុង​៥ប្រកួត​ចុង​ក្រោយ​នេះ​។

តាំង​ពី​ផ្លាស់​មក​លេង​នៅ Chelsea ចាប់​តាំង​ពី​ដើម​រដូវកាល​ឆ្នាំ​២០២០/២១ កីឡាករ​អាល្លឺម៉ង់​រូប​នេះ​មាន​ភាព​ពិបាក​ខ្លាំង​ ក្នុង​ការ​សម្រប​ខ្លួន​លេង​នៅ​ក្នុង​ Premier League ដោយ​កីឡាករ​នេះ​ស៊ុត​បាន​តែ​ ១២គ្រាប់​ នៅ​ក្នុង​ប្រកួត​៥២ដង​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ការ​រិះ​គន់​ និង​មាន​មន្ទិល​សង្ស័យ​ពី​សមត្ថភាព​ ខណៈ​កាល​លេង​ឲ្យ​ Leipzieg ក្នុង​រដូវកាល​ឆ្នាំ​២០១៩/២០ កីឡាករ​នេះ​រក​បាន​៣៤គ្រាប់​ឯណោះ​ ក្នុង​៤៥ប្រកួត​។

ទោះ​ជា​លេង​មិន​ទាន់​សូវ​ល្អ​ ទាំង​អ្នក​ចាត់​ការ​ក្លឹប​ Chelsea និង​គ្រូ​បង្គោល​ជម្រើស​ជាតិ​អាល្លឺម៉ង់​តែង​តែ​សរសើរ​ Timo ដោយ​ថា​គេ​ជា​កីឡាករ​ព្យាយាម​ ហ្វឹកហាត់​រហូត​មក​។

យ៉ាង​មិញ​ចាប់​ពី​ប្រកួត​តទល់នឹង​ Aston Villa រហូត​មក​ប្រកួត​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ាសេដូនីខាងជើង​ម្សិលមិញ​ Timo រក​បាន​ ៤គ្រាប់​ហើយ​ក្នុង​ ៥ប្រកួត​ចុង​ក្រោយ​ ដោយ​១គ្រាប់​ក្នុង​ប្រកួត​តទល់នឹង​ Aston Villa ១គ្រាប់​ទៀត​នឹង​ Sothampton និង​២គ្រាប់​ចុង​ក្រោយ​ក្នុង​ប្រកួត​ម្សិលមិញ​។

ក្រោយ​ទទួល​បាន​លទ្ធផល​បែប​នេះ​ Timo ហាក់​ដូច​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ក៏​ដូច​ជា​បាន​ឆ្លើយ​នឹង​រឿង​​រិះគន់​វិញ​ផង​ដែរ​ទៅកាន់ The Sun នៅ​ក្នុងថ្ងៃនេះថា​៖" ខ្ញុំ​ត្រូវ​តែ​កុំ​ខ្វល់​នឹង​រឿង​អញ្ចឹង​ ប្រសិន​ជា​ខ្ញុំ​នៅ​គិតតែ​រឿង​ពី​ហ្នឹង ខ្ញុំ​មិន​អាច​លេង​អី​បាន​ទេ​។ មក​ដល់​ចំណុច​នេះ​ ខ្ញុំ​ដឹង​ថា​គ្រាប់​បាល់​នឹង​មាន​វិញ​បណ្ដើរៗហើយ ខ្ញុំ​ដឹង​ច្បាស់​ ខ្ញុំ​អាច​ធ្វើ​ "៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់